en     km
en     km

កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​ បង្កើន​ការ​យល់​ដឹង​ស្តី​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ជា​អាវុធ​សម្រាប់​ស្រី្ត​ការពារ​ខ្លួន​

Share

រូបកញ្ញា ដានីកំពុងនិយាយ
កញ្ញា ស៊ុំ ដានី (ខាងឆ្វេង) និង កញ្ញា បុណ្យ រចនា​ (ខាងស្តាំ)

​ភ្នំពេញ​៖​ ចាប់ពី​ពេល​នេះ​តទៅ​ លោក​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ប្រភេទ​ស្មា​ត​ហ្វូ​ន​ ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អេ​ន​ដ្រ​យ ​(android)​ អាច​ស្វែង​យល់​បន្ថែម​ពី​ឫសគល់​នាំឱ្យ​កើត​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ ក៏​ដូច​ជា​នីតិវិធី​ច្បាប់​មួយ​ចំនួន​សម្រាប់​ជា​ជំនួយ​បាន​ផង​ដែរ​ ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​ Google​ PlayStore​ ហើយ​វាយ​ជា​អក្សរ​ឡា​តាំង​ថា​ krousar​ koumrou​​ ​ជា​ការ​ស្រេច​។​

មួយវិញទៀត​ លោក​អ្នក​ក៏​អាច​ផ្ញើ​សារ​ទៅ​កាន់​សមាជិកគ្រួសារ​ មិត្តភក្ដិ​ ឬ​ក៏​ដៃគូ​ជិត​ស្និទ្ធ​ ដឹង​ពី​ស្ថានភាព​គ្រោះអាសន្ន​ ដែល​បម្រុង​កើត​មាន​ឡើង​ចំពោះ​រូប​អ្នក​ ដើម្បីឱ្យ​ពួក​គេ​អាច​មក​ជួយ​បាន​ទាន់​ពេលវេលា​ផង​ដែរ​ ដោយ​លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ Google​ Play​Store​ ដូច​គ្នា​ ហើយ​វាយ​ជា​អក្សរ​អង់គ្លេស​ថា​ Safe​ Agent​ 008​ រួច​ស្តាប់​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​។​

តទៅ​នេះ​ កញ្ញា​ ស៊ុំ​ ដា​នី​ សមាជិក​បណ្តាញ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា​ និង​កញ្ញា​ បុណ្យ​ រចនា​ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ធនធានធម្មជាតិ​ និង​ដីធ្លី​ មក​ពី​អង្គការ​ ActionAid​ នឹង​ពន្យល់​ពីសារ​ប្រយោជន៍​ និង​របៀប​ទាញ​យក​កម្មវិធី​ទាំង ​២​ខាងលើ​នេះ​ តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​៕​

Share

Image
Image
Image