ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ លោកអ្នកដែលប្រើប្រាស់ទូរស័ព្ទដៃប្រភេទស្មាតហ្វូន ដែលមានភ្ជាប់ប្រព័ន្ធអេនដ្រយ (android) អាចស្វែងយល់បន្ថែមពីឫសគល់នាំឱ្យកើតមានអំពើហិង្សាលើស្ត្រី ក៏ដូចជានីតិវិធីច្បាប់មួយចំនួនសម្រាប់ជាជំនួយបានផងដែរ ដោយគ្រាន់តែចូលទៅកាន់ Google PlayStore ហើយវាយជាអក្សរឡាតាំងថា krousar koumrou ជាការស្រេច។
មួយវិញទៀត លោកអ្នកក៏អាចផ្ញើសារទៅកាន់សមាជិកគ្រួសារ មិត្តភក្ដិ ឬក៏ដៃគូជិតស្និទ្ធ ដឹងពីស្ថានភាពគ្រោះអាសន្ន ដែលបម្រុងកើតមានឡើងចំពោះរូបអ្នក ដើម្បីឱ្យពួកគេអាចមកជួយបានទាន់ពេលវេលាផងដែរ ដោយលោកអ្នកត្រូវចូលទៅកាន់ Google PlayStore ដូចគ្នា ហើយវាយជាអក្សរអង់គ្លេសថា Safe Agent 008 រួចស្តាប់តាមការណែនាំជាការស្រេច។
តទៅនេះ កញ្ញា ស៊ុំ ដានី សមាជិកបណ្តាញពង្រឹងសិទ្ធិអំណាចស្ត្រីវ័យក្មេងនៅកម្ពុជា និងកញ្ញា បុណ្យ រចនា មន្ត្រីកម្មវិធីជាន់ខ្ពស់ធនធានធម្មជាតិ និងដីធ្លី មកពីអង្គការ ActionAid នឹងពន្យល់ពីសារប្រយោជន៍ និងរបៀបទាញយកកម្មវិធីទាំង ២ខាងលើនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា៕