en     km
en     km

ថ្នាំទឹក​ស៊ីរ៉ូ​ក្អកធ្វើឱ្យកុមារឥណ្ឌូនេស៊ី​ស្លាប់ជាង២០០នាក់

Share

ហ្សាការតា៖ ប៉ូលិសឥណ្ឌូណេស៊ីកំពុងបើកការស៊ើបអង្កេតបឋមទៅលើការនាំចូលថ្នាំទឹកស៊ីរ៉ូក្អក ដែលអាចជាការប្រព្រឹត្តបទឧក្រិដ្ឋជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារជាង២០០នាក់នៅទូទាំងប្រទេស។

រាយការណ៍ដោយ

ការត្រួតពិនិត្យរបស់ប៉ូលីសទីភ្នាក់ងារអាហារ និងថ្នាំពេទ្យរបស់ប្រទេសឥណ្ឌូនេស៊ី(BPOM)កំពុងស្វែងរកអ្នកទទួលខុសត្រូវចំពោះទឹកស៊ីរ៉ូក្អកដែលមានមេរោគដែលជាប់ទាក់ទងនឹងការស្លាប់របស់កុមាររាប់សិបនាក់ទៀតនៅក្នុងប្រទេសហ្គាំប៊ី និងអ៊ូសបេគីស្ថានកាលពីឆ្នាំមុន។ អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយប្រទេសនានាដើម្បីស៊ើបអង្កេតខ្សែសង្វាក់ផ្គត់ផ្គង់ឱសថសកលសម្រាប់ថ្នាំស៊ីរ៉ូក្អកនេះ។

កាលពីចុងឆ្នាំមុន ប៉ូលីសបានចាប់ខ្លួន និងចោទប្រកាន់មនុស្សចំនួន ៨ នាក់ធ្វើការនៅក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលបាននាំចូលនិងចែកចាយវត្ថុធាតុដើមទៅឱ្យអ្នកផលិតថ្នាំក្អកត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុគីមីពុលកម្រិតខ្ពស់។

លោក Andika Urrasyidin អ្នកដឹកនាំការស៊ើបអង្កេតប៉ូលីសនៃករណីនេះបាននិយាយថា “យើងកំពុងពិនិត្យមើលវា។ ប៉ុន្តែប្រសិនបើរកឃើញ នោះត្រូវតែមានការទទួលខុសត្រូវ” លោកបាននិយាយថា “ប្រសិនបើមានការចោទប្រកាន់អាចត្រូវបាននាំខ្លួនអ្នកប្រព្រឹត្ត។ទោះយ៉ាងណារហូតមកដល់ពេលនេះគ្មាន​ប៉ូលីសទីភ្នាក់ងារអាហារ និងឱសថ ហៅកាត់ថា BPOM ណាម្នាក់ត្រូវបានចោទប្រកាន់លើករណីនេះទេ។ទាក់ទងនឹងបញ្ហានេះមន្ត្រីមកពីអង្គភាព BPOM មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

លោក Hersadwi Rusdiyono ប្រធានអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប៉ូលីសជាតិឥណ្ឌូនេស៊ីបាននិយាយថា មន្ត្រី BPOM ត្រូវបានហៅមកធ្វើជាសាក្សី ប៉ុន្តែឥឡូវនេះអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថាតើមានកំហុសណាមួយត្រូវបានប្រព្រឹត្តដោយពួកគេ។

លោកបានប្រាប់សារព័ត៌មានថា “យើងបានសួចោទរពួកគេ ក្នុងនាមជានិយតករឱសថ ថាតើពួកគេបានត្រួតពិនិត្យបែបណា”។ «សួរ​ចម្លើយ​ត្រឹម​តែ​ជា​សាក្សី​ប៉ុណ្ណោះ យើង​កំពុង​សម្រប​សម្រួល​ជាមួយ​ព្រះរាជអាជ្ញា»។

លោក Hersadwi បាននិយាយថាការស៊ើបអង្កេតមកដល់ពេលនេះបានផ្តោតលើបុគ្គលិកថ្នាក់ទាបនៅឡើយមិនទាន់ដល់ប្រធានប៉ូលីសទីភ្នាក់ងារអាហារ និងឱសថហៅកាត់ថា BPOMនៅឡើយទេ៕

ប្រភព៖ C N A ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image