loader

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៩​ ធ្នូ​ ស្អែក​នេះ​ ដើម្បី​ពិនិត្យ​សម្រេច​របៀបវារៈ​ចំនួន​ ២​

cover-Secretariat-General's-media-advisory-on-28.12.15-of-Senate
ភ្នំពេញ៖ ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្អែក​នេះ​ ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​របៀបវារៈ​ចំនួន​ ២​។​

​យោង​តាម​សេចក្ដីជូនដំណឹង​ របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ចេញ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ បានឱ្យ​ដឹង​ថា​ របៀបវារៈ​ទាំង​ពីរ​នោះ​រួម​មាន​ ទី​១៖​ ពិនិត្យ​និង​សម្រេច​លើ​សេចក្តី​ព្រាង​របាយការណ៍​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ស្តី​ពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា​ នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៧​ និង​លើក​ទី​៨​ នីតិកាល​ទី​៣​ និង​ទី​២៖​ កំណត់​របៀបវារៈ​ កាលបរិច្ឆេទ​ និង​សមាសភាព​លេខាធិការ​ សម័យប្រជុំ​ ព្រឹទ្ធសភា​ លើក​ទី​៨​ នីតិកាល​ទី​៣​ ។​

​សេចក្ដីជូនដំណឹង​ឱ្យ​ដឹង​ដែរ​ថា​ សម្ដេច​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​នេះ​៕
Secretariat-General's-media-advisory-on-28.12.15-of-Senate

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោតទទួលបណ្ណក្រីក្រឈានទៅកាត់បន្ថយការនេសាទប៉ះពាល់ដល់ផ្សោត

ក្រោយពេលដាក់ចេញនូវអនុក្រឹត្យការពារតំបន់អន្លងស[...]

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x