en     km
en     km

ស្ត្រីអាឡឺម៉ង់​ម្នាក់ជាប់​ពន្ធនាគារ​ពី​បទបង្ខាំង​ស្ត្រីជនជាតិYazidi ​ធ្វើជា​ទាសករ

Share

ស្ត្រីជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ Nadine K ជាសមាជិកក្រុមរដ្ឋអ៊ីស្លាម(IS)ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា​គារ​រយៈពេល៩ឆ្នាំពីបទឧក្រិដ្ឋកម្មជាច្រើនរួមទាំងការបង្ខាំងស្ត្រីជនជាតិ Yazidi ជាទាសករ។ស្រ្តីរូប​នេះ​ក៍​ត្រូវបានរកឃើញថា​មាន​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ជា​សមាជិក​នៃ​អង្គការ​ភេរវកម្ម​បរទេសផងដែរ។រាយការណ៍ដោយ….

 

តុលាការមួយនៅភាគខាងលិចនៃទីក្រុង Koblenz ប្រទេសអាឡឺម៉ងបានឱ្យដឹងថាស្រ្តីឈ្មោះ Nadine K អាយុ ៣៧ ឆ្នាំរូបនេះបានបំពានលើស្ត្រីវ័យក្មេងជនជាតិ Yazidi ជាច្រើននាក់អស់រយៈពេល៣ឆ្នាំ នៅពេលដែលពួកគេរស់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

តុលាការ​ក៏​បាន​រក​ឃើញ​ផងដែរថាស្រ្តីឈ្មោះ Nadine K ​បាន​លើក​ទឹក​ចិត្ត​ប្តី​របស់​នាង​ឱ្យ​ចាប់​រំលោភ និង​វាយ​ដំ​ស្ត្រី​ជនជាតិYazidi។ព្រះរាជអាជ្ញាបាននិយាយនៅក្នុងសវនាការកាលពីខែមករាថា “សកម្មភាពល្មើសទាំងអស់នេះគឺធ្វើតាមមនោគមវិជ្ជារបស់ក្រុម IS ដើម្បីលុបបំបាត់ជំនឿរបស់ជនជាតិYazidi” ។នៅ​ឆ្នាំ២០១៤ក្រុម​យុទ្ធជនIS បាន​វាយលុក​ចូល​ក្នុង​តំបន់​ប្រជាជនYazidi រស់នៅ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ពួកYazidis បានភៀសខ្លួនទៅភ្នំ Sinjar ។ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​សម្លាប់ ហើយ​ស្ត្រី​និង​ក្មេង​ស្រី​ប្រហែល៧០០០នាក់​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ជា​ទាសករ។ជនជាប់ចោទឈ្មោះ Nadine K និងប្តីរបស់នាងត្រូវបានព្រះរាជអាជ្ញាចោទថាធ្លាប់បានបង្ខាំងក្មេងស្រីYazidiជាច្រើននាក់ធ្វើជាទាសករតាំងពីឆ្នាំ ២០១៦ នៅពេលដែលពួកគេផ្លាស់ទៅនៅទីក្រុងMosul ក្នុងប្រទេសអ៊ីរ៉ាក់។

នៅខែមីនាឆ្នាំ ២០១៩ អ្នកស្រីNadine K និងគ្រួសាររបស់នាងត្រូវបានកងកម្លាំងឃឺដចាប់ខ្លួននៅក្នុងប្រទេសស៊ីរី។កាលពីឆ្នាំកន្លងទៅអ្នកស្រី Nadine Kបានធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​អាល្លឺម៉ង់ ហើយត្រូវបានចាប់ខ្លួនម្ដងទៀតនៅទីនោះ។

ក្នុងសវនាការ អ្នកស្រី Nadine K បានបដិសេធការបង្ខិតបង្ខំស្ត្រីជនជាតិ Yazidi ប៉ុន្តែបាននិយាយថា អ្នកស្រីគួរតែធ្វើទៅលើស្រ្តីជនជាតិ Yazidi ច្រើនជាងនេះ។ស្រ្តីជាជនរងគ្រោះដែលត្រូវបានដោះលែងនៅឆ្នាំ ២០១៩ បានធ្វើជាសាក្សីនៅក្នុងការកាត់ក្តីកាលពីខែកុម្ភៈ ហើយតុលាការបានចេញសាលក្រមសម្រេចដាក់ទោសអ្នកស្រី Nadine K កាលពីថ្ងៃពុធទី២១ ខែមិថុនា ឆ្នាំ២០២៣។មេធាវីរបស់អ្នកស្រី Nadine K បាននិយាយថាកូនក្តីរបស់ខ្លួនសង្ឃឹមថាអ្នកទាំងអស់ដែលបានប្រព្រឹត្តបទឧក្រិដ្ឋស្រដៀងគ្នានេះនឹងត្រូវបាននាំមកកាត់ទោសផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press ។

 

ថ្មីៗនេះមានការកាត់ទោសជាច្រើននៅក្នុងប្រទេសអាឡឺម៉ង់ ដែលពាក់ព័ន្ធនឹងអតីតសមាជិក IS ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ ឬបំពានលើស្រ្តីជនជាតិYazidis។នៅខែតុលា ឆ្នាំ ២០២១ ស្ត្រីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទសម្លាប់ក្មេងស្រីជនជាតិYazidi នៅពេលជនល្មើស និងប្តីបានទិញក្មេងស្រីនោះធ្វើជាទាសករ។ក្រោយមកតុលាការអាឡឺម៉ង់បានចេញសេចក្តីសម្រេចជាលើកដំបូងទទួលស្គាល់ឧក្រិដ្ឋកម្មដោយក្រុម IS ទៅលើប្រជាជនYazidi ថាជាអំពើប្រល័យពូជសាសន៍។

សូមជម្រាបជូនផងដែរថាជនជាតិYazidi ជាក្រុមជនជាតិនិយាយភាសាឃឺដ និងជាក្រុមកុលសម្ព័ន្ធជនជាតិភាគតិចអំបូរឃឺដដែលរស់នៅអាស៊ីខាងលិចរួមទាំងនៅអ៊ីរ៉ាក់ ស៊ីរី តួរគី និងប្រទេសអ៊ីរ៉ងផងដែរ៕

ប្រភព៖ BBC ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង