en     km
en     km

អ្នកបម្រើការងារតាមផ្ទះនៅប្រឈមបញ្ហាមួយចំនួន ប៉ុន្តែពួកគេទទួលការផ្ដល់សេវាសុខភាព

Share

អ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ បានឱ្យដឹងថា អ្នកបម្រើការងារនៅតាមផ្ទះនៅកម្ពុជាមានចំនួនកើនឡើង បើធៀបនឹងពេលកន្លងទៅ ហើយសុទ្ធសឹងជាស្ត្រី។ ក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះ មានអ្នកបម្រើការងារតាមផ្ទះសរុបប្រហែលជិត៣០ម៉ឺននាក់ ហើយពួកគេភាគច្រើនចូលធ្វើការស្របច្បាប់ បានទទួលសេវាសុខភាព(ប.ស.ស) ប៉ុន្តែបញ្ហាប្រឈមត្រង់ថាអ្នកដែលធ្វើការរយៈពេលខ្លីថៅកែហាក់មិនចង់ផ្ដល់សេវាសុខភាពនេះឡើយ។ បន្ថែមពីនេះ អ្នកស្រី យឹម សុធីបញ្ជាក់ថា បញ្ហាមួយចំនួនសម្រាប់ពួកគេនៅតែកើតមាន ដូចជាការបៀតបៀនពីម្ចាស់ផ្ទះជាបុរស និងបញ្ហាការងារប្រចាំថ្ងៃជាដើម ត្បិតការងាររបស់ពួកគេមានដូចជា សំអាតផ្ទះប៉ះខ្សែភ្លើងដាច់រលាត់ សត្វចិញ្ចឹមខាំជាដើម។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកស្រី យឹម សុធី លើកទឹកចិត្តឱ្យអ្នកធ្វើការងារតាមផ្ទះគួរចូលក្នុងសមាគមអ្នកបម្រើការងារតាមផ្ទះរបស់អ្នកស្រី ចៀសវាងការចូលធ្វើការតាមមេខ្យល់ ដែលអាចខាតបង់។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយអ្នកស្រី យឹម សុធី ដូចតទៅ! 

Share

ព័ត៌មានទាក់ទង

Image