ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យានៃរាជបណ្ឌិតសភាកម្ពុជា បានរកឃើញមានស្ថានីយបុរាណចំនួន ៣ កន្លែងនៅជុំវិញរាជធានីភ្នំពេញ ដែលអាចឱ្យគេសន្និដ្ឋានបានថា បរិវេណជុំវិញរាជធានីភ្នំពេញនេះ មានការតាំងទីលំនៅរបស់មនុស្សខ្មែរបុរាណជាង ៣៥០០ ឆ្នាំកន្លងមកហើយ។
ចង់ដឹងថា តើស្ថានីយទាំងនោះមាននៅទីណាខ្លះ? តើគេអាចវាស់អាយុកាលស្ថានីយប្រវត្តិសាស្ត្រនីមួយៗបានដោយផ្អែកលើអ្វី? តើការសិក្សាទៅលើស្ថានីយប្រវត្តិសាស្ត្រមានតម្លៃយ៉ាងណាចំពោះជាតិសាសន៍នីមួយៗ?
សូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកណុល ដារ៉ា អ្នកគ្រប់គ្រងផ្នែកព័ត៌មានរបស់វិទ្យុស្ត្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាមួយលោកបណ្ឌិត ធុយ ចាន់ធួន ដែលជាអនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិតសភាកម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖