en     km
en     km

អ្នកជំនាញនុយ​ក្លេអ៊ែ​របស់​អង្គការ​សហ​ប្រជាជាតិ​​ថារោងចក្រឋាមពល Zaporizhzhia នៅអ៊ុយ​ក្រែនមានស្ថានភាពធ្ងន់ធ្ងរ

Share

ថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ប្រធាននុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បាននិយាយថា ស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនគឺ “ធ្ងន់ធ្ងរ” ប៉ុន្តែពេលនេះនៅមានស្ថិរភាពនៅឡើយ។

Zaporizhzhia ជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប មានសភាពកាន់តែធ្ងន់ធ្ងរដោយការបាក់ទំនប់ ទឹកសម្រាប់ធ្វើឱ្យត្រជាក់ម៉ាស៊ីនរោងចក្រឋាមពលមួយនេះ។លោក Grossi បានធ្វើដំណើរទៅកាន់រោងចក្រ Zaporizhzhia ដើម្បីវាយតម្លៃពីគ្រោះថ្នាក់នៃរោងចក្រនុក្លេអ៊ែរនេះ។លោកGrossi ប្រធានទីភ្នាក់ងារ​​​ថាមពលអាតូមិចអន្តរជាតិបាននិយាយថា “យើងមើលឃើញថាស្ថានភាពគឺធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី។លោកបន្ថែមថា«ទន្ទឹម​នឹង​នេះ​ដែរ យើងត្រូវមាន​វិធានការ​ ​ដើម្បី​រក្សា​ស្ថិរភាព​រោងចក្រ»។\

លោក Grossi មក​ដល់​រោងចក្រឋាមពលនុយក្លេអ៊ែរ​ Zaporizhzhia ដោយ​ជិះ​រថយន្ត​ Jeep ពណ៌​ស​មានដោតទង់​ពណ៌ខៀវ IAEA នៅ​ជាប់​រថយន្ត។ រថយន្តរបស់លោកមានក្បួនរថពាសដែកតាមពីក្រោយ។លោក​បាន​ពណ៌នា​ការ​ធ្វើ​ដំណើរ​​នេះ​ថា​ជា​«​ការ​លំបាក​ខ្លាំង​ណាស់​» ប៉ុន្តែ «​សំខាន់​» ។

លោកGrossi បាននិយាយថា “ប៉ុន្មានម៉ោងមុននេះ ខ្ញុំមិនប្រាកដថាតើខ្ញុំអាចមកទីនេះ និងមើលរោងចក្រនេះបានឬអត់ទេ”។”ជា​ការ​ពិត​ណាស់ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ក្នុង​តំបន់”។

លោកបាននិយាយថាលោកអាចមើលឃើញអាងទឹកសម្រាប់ធ្វើឱ្យត្រជាក់រោងចក្រហើយគឺ “មានទឹកគ្រប់គ្រាន់” ។លោកក៏បាននិយាយផងដែរថាលោកចង់ឱ្យពិភពលោក “ដឹងពីគ្រោះថ្នាក់” ដែលអាចកើតមាន “គ្រោះមហន្តរាយ” ៕

ប្រភព៖ C N A ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង