en     km
en     km

សេតវិមានហាមឃាត់អ្នកកែភេទ៣នាក់មិនឱ្យចូលរួមក្នុងពិធី បន្ទាប់ពីឃើញវីដេអូមិនសមរម្យ

Share

ភ្ញៀវបីនាក់នៅក្នុងពិធីជប់លៀងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ Pride នៅសេតវិមានកាលពីថ្ងៃសៅរ៍ទី១០ ខែឧសភា ត្រូវបានហាមមិនឱ្យចូលរួមពិធីលើកក្រោយៗទៀត បន្ទាប់ពីបានឃើញវិដេអូពួកគេស្លៀកពាក់ខោអាវមិនសមរម្យនៅវាលស្មៅខាងត្បូងនៃសេតវិមាន។​

លេខាធិការសារព័ត៌មានរបស់សេតវិមានលោកស្រី Karine Jean-Pierre បានពណ៌នាអាកប្បកិរិយាអ្នកកែភេទទាំង៣ថា “មិនអាចទទួលយកបាន” និង “មិនសមរម្យ” ចំពោះអ្នកដទៃ។អ្នកនាង Rose Montoya ជាស្ត្រីកែភេទជាអ្នកតស៊ូមតិ និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម គឺជាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានហាមឃាត់ បន្ទាប់ពីបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។លោកស្រី Montoya បានឆ្លើយតបថា ការដោះសំលៀកបំពាក់ក្នុងទីក្រុងវ៉ាស៊ីនតោន គឺជារឿងស្របច្បាប់ ហើយនាងមិនមានចេតនាប្រមាថនោះទេ។

អ្នកស្រី Montoya បានបង្ហោះវីដេអូរចូលរួមពិធីជប់លៀងនៅសេតវិមានយៈពេល ៥៨ វិនាទី ដែលវីដេអូនេះ អ្នកស្រីលែងខ្លួនទទេផ្នែកខាងលើ និងមានកាយវិការមិនសមរម្យនៅក្បែរបុរសប្តូរភេទពីរនាក់ដែលគ្មាន​អាវដែរ។លោកស្រីJean-Pierre មន្រ្តីសេតវិមានដដែលបាននិយាយកាលពីថ្ងៃអង្គារទី១៣ ខែឧសភាថា “វាជារឿងមិនសមរម្យចំពោះអ្នកចូលរួមរាប់រយនាក់ផ្សេងទៀតដែលនៅទីនោះជាមួយគ្រួសារពួកគេ”។

អ្នកស្រី Jean-Pierre បាននិយាយថា “អាកប្បកិរិយានេះគឺមិនសមរម្យ និងមិនឱ្យតម្លៃកម្មវិធីដែលសេតវិមានបានរៀបចំ។វាមិនឆ្លុះបញ្ចាំងពីគោលបំណងនៃកម្មវិធីដែលយើងបានរៀបចំដើម្បីអបអរសាទរគ្រួសារ អ្នកស្រលាញ់ភេទដូចគ្នា(LGBTQI)និងភ្ញៀវរាប់រយនាក់ផ្សេងទៀតដែលបានចូលរួម”។”បុគ្គលនៅក្នុងវីដេអូនេះនឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីលើកក្រោយៗទៀតទេ។”

វីដេអូ​របស់​អ្នកស្រី Montoya ក៏​បង្ហាញ​ពី​ប្រធានាធិបតី​អាមេរិក Joe Biden និង​ជំទាវទីមួយ Jill Biden ថ្លែង​នៅ​វេទិកា ហើយ​ក្រោយ​មក​បាន​ស្វាគមន៍​លោកស្រី Montoya។បន្ទាប់ពីមានការរិះគន់លើបណ្តាញ​សង្គម អ្នកស្រីMontoya បានចែករំលែកវីដេអូលើ TikTok ដោយបានចោទជាសំណួរថា ហេតុអ្វីបានជាដើមទ្រូងរបស់នាងត្រូវបានគេមើលឃើញថាមិនសមរម្យ មុនពេលនាងកែភេទ មិនមានបញ្ហាដូចនេះទេ។នាង​បាន​បន្ថែម​ថា​៖ «​មិត្ត​ភក្តិ​ប្តូរ​ភេទ​របស់​ខ្ញុំ​បាន​បង្ហាញ​ស្នាម​វះកាត់​​របស់​ពួកគេ ហើយ​រស់នៅ​ដោយ​រីករាយ ហើយ​ខ្ញុំ​ចង់​ចូលរួម​ជាមួយ​ពួកគេ​»​។ “ដោយសារតែច្បាប់របស់ Washington DC បានចែងពីសិទ្ធិអ្នកកែភេទយ៉ាងល្អឥតខ្ចោះ ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយពួកគេ ហើយបិទបាំងដើមទ្រូងរបស់ខ្ញុំខ្លះ ដើម្បីឱ្យមានសុវត្ថិភាព។”នៅក្នុងវីដេអូដែលមានចំណងជើងថា “ចំហដើមទ្រូង” អ្នកស្រី Montoya បានបន្ថែមថា “ខ្ញុំគ្រាន់តែចង់រស់នៅដោយរីករាយ និងបង្ហាញការពិតរបស់ខ្ញុំ ជាមួយអ្វីដែលមាននៅក្នុងខ្លួនរបស់ខ្ញុំ”។

ភ្ញៀវរាប់រយនាក់បានចូលរួមនៅក្នុងកម្មវិធីនេះ ដែលសេតវិមានបាននិយាយថាជាពិធីជប់លៀងបុណ្យប្រាយឬពិធីជប់លៀងអ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំបំផុតមិនធ្លាប់មាននៅការិយាល័យផ្លូវការរបស់ប្រធានាធិបតី៕

ប្រភព៖ BBC ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image