ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យរបស់លោកស្រី ពោធិតី សាវត្ថី គ្រោងប្ដឹងជនបង្ខូចកេរ្តិ៍ឈ្មោះគណបក្ស ដែលចោទថា បក្សទទួលលុយពីបក្សកាន់អំណាច ដើម្បីចូលរួមដំណើរការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ជនដែលបានលើកឡើងវាយប្រហារបក្សរបស់លោកស្រី ពោធិតី សាវត្ថី បែបនេះ គឺលោក មុំ អស្សនី ដែលបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន The Cambodia Daily ប៉ុន្មានថ្ងៃមកនេះ។ ទោះបីមិនបានបញ្ជាក់ថា គណបក្សណាក៏ដោយដែលទទួលលុយពីរាជរដ្ឋាភិបាល តែលោកស្រី សាវត្ថី បានចេញមុខការពារភាពស្អាតស្អំរបស់បក្ស និងអះអាងថា គណបក្សលោកស្រីត្រូវបានគេលាបព៌ណ។
តើដំណើការប្ដឹងផ្ដល់យ៉ាងណា? សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោក ឡាក់ ច័ន្ទតារា និងលោកស្រី ពោធិតី សាវត្ថី ដូចតទៅ៖
Post Views: 115