en     km
en     km

ប្រទេសបង់ក្លាដែសបិទសាលារៀន ដោយសារអាកាសធាតុក្ដៅខ្លាំងនិងខ្វះចរន្តអគ្គិសនី

Share

ក្រុងដាកាៈយោងតាមC N Aប្រទេសបង់ក្លាដែសបានបិទសាលារៀនរាប់ពាន់កន្លែង ដោយសាររលកកំដៅ​ខ្លាំងនិងយូរបំផុតក្នុងរយៈពេលជាងកន្លះសតវត្សចុងក្រោយនេះ ស្របពេលជាមួយគ្នានេះមានការដាច់ចរន្តអគ្គិសនីស្ទើរគ្រប់ទីកន្លែងធ្វើឱ្យអ្នកស្រុករងទុក្ខវេទនាយ៉ាងខ្លាំង។​រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

សីតុណ្ហភាពនៅក្នុងរដ្ឋធានីដាកាប្រទេសបង់ក្លាដេសបានកើនឡើងដល់ប្រហែល ៤០អង្សារសេ នាំឱ្យប្រជាជនក្រីក្រទទួលរងនូវឥទ្ធិពលកំដៅព្រះអាទិត្យយ៉ាងខ្លាំង។លោក Bazlur Rashid មន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋានឧតុនិយមបង់ក្លាដែសបាននិយាយថា “យើងមិនដែលជួបរលកកំដៅរយៈពេលវែងបែបនេះទេ ចាប់តាំងពីប្រទេសបង់ក្លាដែសទទួលបានឯករាជ្យនៅឆ្នាំ១៩៧១មកម្លេះ”។

សាលាបឋមសិក្សារាប់ម៉ឺនកន្លែងត្រូវបានរដ្ឋាភិបាលសម្រេចចិត្តបិទទ្វារ​។ជាមួយគ្នានេះតម្រូវការម៉ាស៊ីនត្រជាក់ និងកង្ហារបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែការផលិតអគ្គិសនីដើម្បីប្រើប្រាស់នៅក្នុងប្រទេសនេះមានការខ្វះខាតនាំឱ្យដាច់ចរន្តអគ្គិសនីជាញឹកញាប់។

នៅថ្ងៃច័ន្ទ ទី ៥ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសបង់ក្លាដែសបានបង្ខំចិត្តផ្អាកដំណើរការរោងចក្រថាមពលដ៏ធំបំផុតរបស់ខ្លួន ដោយសារតែរដ្ឋាភិបាលមិនមានលទ្ធភាពទិញធ្យូងថ្មសម្រាប់បញ្ឆេះវា។

ក្នុងរយៈថ្មីៗនេះ រូបិយវត្ថុតាការបស់បង់ក្លាដែសបានធ្លាក់ចុះតម្លៃប្រហែល ២៥ ភាគរយបើធៀបនឹងដុល្លារអាមេរិកកាលពីឆ្នាំមុន។ កក្តានេះជំរុញឱ្យតម្លៃនៃការនាំចូលប្រេងឥន្ធនៈ និងសម្ភារៈបរិក្ខាអគ្គិសនីមានការកើនឡើងគួឱ្យកត់សម្គាល់។រោងចក្រអគ្គិសនីជាច្រើនកន្លែងផ្សេងទៀតក៍បានកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួនយ៉ាងច្រើនដែរ ដែលនាំឱ្យមានការដាច់ភ្លើងជាច្រើនម៉ោង៕

ប្រភព៖ C N A ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣

Share

Image
Image
Image