ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យប្រជាកសិករត្រៀមលក្ខណៈទុកជាមុនដើម្បីបង្ការផលប៉ះពាល់ដំណាំស្រូវ ដោយសារនៅដើមខែកក្កដារហូរដល់ដើមខែសីហា នឹងមានកូនរដូវប្រាំងកើតឡើង រួមជាមួយការខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ។
ក្រសួងបញ្ជាក់ថា ទោះបីជាការព្យាករណ៍របស់ក្រសួងធនធានទឺក និងឧតុនិយម ថានឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងរ៉ាយប៉ាយស្ទើរគ្រប់ទីកន្លែង ដែលមានលក្ខណៈល្អសម្រាប់ចាប់ផ្ដើមការដាំដុះដំណាំស្រូវរដូវវស្សា តែការព្យាការណ៍របស់ក្រសួងធនធានទឹកក៏បញ្ជាក់ពីកូនរដូងប្រាំងនេះ និងអំពាវនាវឱ្យកសិករត្រៀមលក្ខណៈជាមុនផងដែរ។
ដើម្បីចូលរួមក្នុងការបង្ការបញ្ហាខាងលើ ក្រសួងកសិកម្មប្រាប់ឱ្យកសិករប្រញាប់ប្រញាល់ដាំដុះឱ្យដុះស្រូវលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់នឹងគ្រោះរាំងស្ងួតនាពេលខាងមុខ។ បន្ថែមលើនេះកសិករត្រូវរៀបចំដីស្រែ និងភ្លឺស្រែឱ្យបានល្អដើម្បីរក្សាទឹកទុកបានយូ និងពូជស្រូវបម្រុងដាំដុះឡើងវិញផងដែរ។ ចំណែកអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្រសួងឱ្យតាមដានស្ថានភាពទឹកតាមប្រភពផ្សេងៗក្នុងតំបន់ ដើម្បីបូមអន្ដរាគមន៍ពេលដំណាំស្រូវរងផលប៉ះពាល់។ លើសពីនេះក្រសួងបានឱ្យអាជ្ញាធរមូលដ្ឋានបានក្ដាប់ឱ្យច្បាស់អំពីផលប៉ះពាល់របស់កសិករងាយរងគ្រោះ ដើម្បីស្នើសុំអន្ដរាគមន៍ពីរាជរដ្ឋាភិបាល៕