loader

សង្គម​ស៊ី​វិល​ថា​ ការ​ចេញ​សារាចរ​ណែនាំ​ពី​ការ​សន្សំ​ទឹក​ គឺជា​រឿង​ល្អ​

ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ថា​ កម្ពុជា​អាច​នឹង​ជួប​បញ្ហា​ខ្វះ​ទឹក​ក្នុង​ឆ្នាំ​ ២០១៦​ ក្នុង​ការ​ដាំ​ដំណាំ​ស្រូវ​ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាន់​ព័ន្ធ​នឹង​បរិស្ថាន​បាន​សារ​ទរ​ចំពោះ​ការ​ផ្ដល់​ដំណឹង​ជា​មុន​នេះ​ ដោយ​ថា​វា​ជា​ការ​ល្អ​ ហើយ​វា​ក៏​មិនយឺត​ពេល​ទេ​ សម្រាប់​ឱ្យ​កសិករ​ត្រៀមខ្លួន​ទុកជា​មុន​។​ ជាមួយ​គ្នា​សង្គម​ស៊ី​វិល​ក៏​លើក​ឡើង​ដែរ​ថា​ ការ​ព្យាករ​អំពី​ទឹកភ្លៀង​នេះ​ ត្រូវ​តែ​ ប្រាកដប្រជា​ ដើម្បី​កុំឱ្យ​ប្រជា​កសិករ​មាន​បញ្ហា​ប្រឈម​ និង​ការ​ខ្វះខាត​ស្បៀង​។​

cover-NGO-Forum

នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល ​ស្ដី​ពី​កម្ពុជា​ (NGO​ Forum)​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤​ ខែធ្នូ​ នេះ​ថា​ វា​ជា​ការ​ប្រសើរ​ណាស់​ដែល​ រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដំណឹង​ជា​មុន​ដល់​ប្រជា​កសិករ​ទូទៅ​ឱ្យ​បានដឹង​ជា​មុន​ ទាក់ទង​នឹង​ការ​ខ្វះខាត​ទឹក​ក្នុង​ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​។​

​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​ខ្ញុំ​គិត​ថា​សេចក្ដីជូនដំណឹង​នេះ​ គឺ​មិន​ទាន់​ហួសពេល​ទេ​ សម្រាប់​ប្រជា​កសិករ​ដែល​គាត់​ធ្វើស្រែ​ប្រាំង​ ហើយ​ប្រជា​កសិករ​ដែល​គាត់​ធ្វើ​ស្រូវ​វស្សា​នៅ​ ឆ្នាំ​២០១៦​ ផង​ដែរ​។​ ហើយ​ជា​ព្រ​ពៃ​ណី​ កសិករ​យើង​អាច​ចាប់ផ្ដើម​ស្ទូង​នៅ​ក្នុង​តំបន់​ខ្លះ​ នៅ​ពាក់កណ្ដាល់​ខែមិថុនា​ ហើយ​បើ​ការ​ព្យាករ​ គឺ​អាច​ភ្លៀង​នៅ​ក្នុង​ខែកក្កដា​ នេះ​គឺជា​ព្រឹត្ដិការណ៍​មួយ​ល្អ​ដែរ​ ដែល​ជួន​ដំណឹង​ដល់​ប្រជា​កសិករ​មុន​»​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​បន្ថែម​ថា​ ទោះជា​ការ​ជួន​ដំណឹង​បាន​មុន​យ៉ាងណា​ក្ដី​ ក៏​សង្គម​ស៊ី​វិល​ចង់​ឃើញ​ក្រសួង​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ គួរ​ចុះ​អប់រំ​ប្រឹក្សារ​បច្ចេកទេស​ ក្នុង​ការ​រក្សា​ទឹក​ ការ​ដាំ​ដុះ​ កសិផល​ដែល​ងាយ​ទទួលផល​ហើយ​ចំណាយ​ទឹក​តិច​  ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ នៅ​តាម​មូលដ្ឋាន​។​ ម្យ៉ាងវិញទៀត​លោក​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ រាជរដ្ឋាភិបាល​  ក្រសួង​ ជា​សេនាធិការ​ គឺ​ត្រូវ​តែ​ធានា​ដែរ​ថា​ ព័ត៌មាន​ដែល​ផ្ដល់​ចេញ​ទៅ​កាន់​ប្រជាពលរដ្ឋ​ នោះ​មាន​ភាព​ប្រាកដប្រជា​ ទាក់ទង​នឹង​ការ​ព្យាករ​ គឺ​យ៉ាង​ហោច​ណាស់​ក៏​ពិត​ បាន​ ៧០%​ ដែរ​ សម្រាប់​ ប្រជា​កសិករ​ គាត់​អាច​ត្រៀមខ្លួន​ត្រូវ​នឹង​ការ​ព្យាករ​។​

toek-vannara-01
លោក​ តឹ​ម​ វ​ណ្ណា​រ៉ា

​លោក​ តឹ​ម​ វ​ណ្ណា​រ៉ា​ បន្ថែម​ថា​ បើ​កសិករ​បានដឹង​ថា​អាកាសធាតុ​ មានការ​ផ្លាស​ប្ដូរ​មិន​ទៀងទាត់​ ហើយ​បើ​មានការ​ផ្លាស់​ប្ដូរ​ តិចតួច​បំផុត​ គឺ​មិនជា​បញ្ហា​អ្វី​ទេ​ តែ​បើសិនជា​ការ​ប្រែប្រួល​អាកាសធាតុ​ ខុស​ឆ្ងាយ​ពី​ការ​ព្យាករ​ពេក​ គឺជា​ហេតុ​នាំ​ឱ្យ​កសិករ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។​

​លោក​បន្ថែម​ថា​៖​ «​តែ​មួយទៀត​ក្រសួង​ រដ្ឋ​ លេខាធិការ​ហ្នឹង​ ត្រូវ​តែ​មាន​ភាព​ប្រាកដប្រជា​ សម្រាប់​ការ​ព្យា​រករ​ ហើយ​បើសិនជា​ព័ត៌មាន​ទាក់ទង​នឹង​ការ​ព្យាករ​ហ្នឹង​ មានការ​ផ្លាស់​ប្ដូរ​ អាច​ធ្វើ​ឱ្យ​កសិករ​ អាច​ជួបនឹង​បញ្ហា​ប្រឈម​ ព្រោះ​គាត់​អត់​ធ្វើ​ស្រូវ​ ដល់​មានទឹក​វិញ​ គឺជា​ការ​ខាតបង់​ របស់​កសិករ​»​។​

​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ពី​ ៨០%​ ទៅ​ ៨៥%​ គឺជា​កសិករ​រស់​ពឹងផ្អែក​លើ​កសិកម្ម​ទាំងស្រុង​។​ របាយការណ៍​មួយ​របស់​អង្គការ​ស្បៀងអាហារ​ពិភព​បាន​រក​ឃើញ​ថា​ កម្ពុជា​មាន​ប្រព័ន្ធ​ធា​រាស្ត្រ​តែ​ ៧,៩%​ នៃ​ផ្ទៃដី​កសិកម្ម​របស់​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x