រូបថតប្រមាណ ៥០ សន្លឹក ដែលជាស្នាដៃរបស់ពលរដ្ឋប្រមាណ ៥០ សហគមន៍ ក្នុងខេត្តចំនួន ២០ ក្នុងប្រទេសកម្ពុជា បានដាក់បង្ហាញហើយនៅមជ្ឈមណ្ឌលធនធានសោធទស្សន៍បុប្ផាណា ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។
រូបថតទាំង ៥០ ផ្ទាំងនោះ គឺសុទ្ធសឹងជាស្នាដៃរបស់ប្រជាសហគមន៍ដែលបានចុះទៅផ្តិតយកទិដ្ឋភាព និងសកម្មភាពមួយចំនួនដែលកំពុងកើតមានឡើងក្នុងសហគមន៍ដូចជា ការកាប់បំផ្លាញព្រៃឈើ ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ទិដ្ឋភាពគ្រោះរាំងស្ងួតក្នុងសហគមន៍ និងរូបទេសភាពផ្សេងៗទៀតជាដើម។
លោក រ៉ន សុភ័ក្ត្របញ្ញា អ្នកសម្របសម្រួលប្រព័ន្ធផ្សាព្វផ្សាយសហគមន៍ នៃអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ និងជាអ្នករៀបចំកម្មវិធីពិព័រណ៌រូបថតនេះ បានលើកឡើងថា ការដាក់តាំងពិព័រណ៌រូបថតសហគមន៍នេះ គឺជាស្ពានសម្រាប់បំពាក់ភាពអង់អាចក្លាហានដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឱ្យហ៊ានលាតត្រដាងការពិតដែលកំពុងកើតមាននៅក្នុងសហគមន៍។
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី FM 102 នៃ WMC និងលោក រ៉ន សុភ័ក្ត្របញ្ញា អ្នកសម្របសម្រួលប្រព័ន្ធផ្សាព្វផ្សាយសហគមន៍ នៃអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ ដូចតទៅ៖