en     km
en     km

សម្ដេច ទៀ បាញ់៖ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចរំខានដល់សុខដុមនិងវិបុលភាពនៃប្រទេសតូច

Share

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសឹង្ហបូរី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ថាការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច បានបង្កការរំខានដល់ភាពសុខដុម និងវិបុលភាពនៃប្រទេសតូចតាចដទៃទៀត។


ក្នុងនាមសមាជិកអាស៊ានសម្ដេច ទៀ បាញ់ អះអាងថា កម្ពុជាចង់ឃើញការផ្លាស់ប្តូរឥរិយាបទរបស់គូប្រជែងទាំងអស់ពីការផ្ចាញ់ផ្ចាលគ្នា ទៅជាការរួមគ្នាគិតគូអំពីផលប្រយោជន៍ទៅវិញទៅមក អំពីស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។


សម្តេច ទៀ បាញ់ បានលើកយកប្រសាសន៍នាយករដ្ឋមន្រ្តីដែលបានថ្លែងដោយមិនចង់ឱ្យមហាអំណាចណាមួយចុះខ្សោយឡើយទោះបីជា ចិន ឬ អាមេរិកក៏ដោយ។ មិនចង់ឱ្យមហាអំណាចចុះខ្សោយត្បិត ការចុះខ្សោយរបស់ប្រទេសមហាអំណាច គឺបង្កឲ្យមានហានិភ័យសម្រាប់ប្រទេសទូទាំងតំបន់ និងពិភពលោកជាក់ជាមិនខាន។ ជាងនេះ សម្តេច ទៀ បាញ់ ថាក៏ចង់ឲ្យមានការបន្ធូរភាពតានតឹង និងធ្វើឲ្យប្រក្រតីឡើងវិញនូវស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕

Share

Image
Image
Image