en     km
en     km

រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ព្រមានការបង្កើត​សម្ព័ន្ធមិត្ត​ណាតូ​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក

Share

 

សិង្ហបុរី៖ យោងតាមCNA រដ្ឋមន្ត្រីការពារជាតិចិន បានព្រមានកាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនាឆ្នាំ២០២៣​ថា ការបង្កើតសម្ព័ន្ធភាពយោធា “ដូចជាអង្គការណាតូ” នៅអាស៊ីប៉ាស៊ីហ្វិក នឹងធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងជម្លោះដូច”ទឹកកួច” ។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកLi Shangfuបានថ្លែងក្នុងកិច្ចប្រជុំសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីថា “ក្នុងន័យប៉ុនប៉ងដើម្បីជំរុញឱ្យមានសម្ព័ន្ធភាពដូចអង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក គឺជាវិធីមួយធ្វើឱ្យប្រទេសក្នុងតំបន់នេះបង្កើនជម្លោះ និងប្រឈមមុខដាក់គ្នា ដែលនឹងធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ចូលទៅក្នុងអន្លង់នៃជម្លោះ” ។ លោករដ្ឋមន្រ្តីការពារជាតិចិនបានបន្ថែមថា”អាស៊ីប៉ាស៊ីហ្វិក​​នាពេលបច្ចុប្បន្ននេះ ត្រូវការកិច្ចសហប្រតិបត្តិការដោយបើកចំហ និងបរិយាប័នដោយមិនចងសម្ព័ន្ធភាពជាក្រុមតូចៗ។ យើងមិនត្រូវបំភ្លេចគ្រោះមហន្តរាយធ្ងន់ធ្ងរនៃសង្រ្គាមលោកទាំងពីរនោះទេ ហើយយើងមិនត្រូវឱ្យដានប្រវត្តិសាស្ត្រសោកនាដកម្មបែបនេះកើតឡើងម្តងទៀតឡើយ”។

លោក Li មិនបានបញ្ចេញឈ្មោះប្រទេសណាមួយច្បាស់លាស់ទេ ប៉ុន្តែហាក់ដូចជាចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលបាននិងកំពុងបង្កើតសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់។សហរដ្ឋអាមេរិកគឺជាសមាជិកនៃសម្ព័ន្ធភាព AUKUS ដែលជាក្រុមសម្ព័ន្ធមិត្ត៣ប្រទេសគឺអាមេរិក អូស្ត្រាលី និងអង់គ្លេស។

ទីក្រុងវ៉ាស៊ីនតោនក៏ជាសមាជិកនៃក្រុមQUAD ដែលរួមមានអូស្ត្រាលី ឥណ្ឌា និងជប៉ុន។បន្ទាប់ពី​​សុន្ទរក​ថា​​របស់លោក Li អ្នកការទូតចិនជើងចាស់ចូលនិវត្តន៍ម្នាក់គឺលោកCui Tiankai បានលើកឡើងថាប្រសិន​បើ​មានកិច្ចចរចាការពារជាតិកម្រិតខ្ពស់រវាងមហាអំណាចទាំងពីរម្ដងទៀត នោះនឹងជំរុញឱ្យសហរដ្ឋអាមេរិកកាត់បន្ថយការដាក់​ពង្រាយយោធានៅជិតប្រទេសចិនដើម្បី “ជំនឿទុកចិត្តគ្នា” ។

លោក Chong Ja Ian អ្នកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា វិធីសាស្រ្ត និងការបន្លឺសំឡេងរបស់ លោកLi ហាក់ដូចជាទន់ភ្លន់ជាងគោលជំហររបស់ចិន ដែលបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលមុន ប៉ុន្តែមាន “ខ្លឹមសារដូចគ្នា”៕

ប្រភព៖ C N A ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2023

Share

Image
Image
Image