បវរកញ្ញាព័រតូរីកូ ឆ្នាំ២០១៥ គឺកញ្ញា Velez បានប្រកាសលើទំព័រ Twitter របស់នាង ថានាងបានផ្អាកការប្រកួតរបស់ខ្លួន បន្ទាប់ពីមានការបង្ហោះសារប្រឆាំងនឹងជនជាតិម៉ូស្លីមនៅលើ Twitter។ បន្ទាប់មកក៏ត្រូវបានគេរិះគន់ជាខ្លាំង ហើយកញ្ញា Velez បានធ្វើការសុំទោសចំពោះបញ្ហានេះ។
ទូរទស្សន៍ CNN បានបញ្ចាំងពីសាររបស់កញ្ញា Velez ដែលសរសេរថា៖ «មូស្លីមប្រើច្បាប់របស់យើងទៅធ្វើភេរវកម្មនៅសហរដ្ឋអាមេរិក និងរោងចក្រឧស្ម័ន។ វាមិនមានការប្រៀបធៀបឡើយរវាងជនជាតិជ្វីហ្វ សាសនិកគ្រិស្ដ និងសានិកមូស្លីម។ ទាំងសាសនិកជ្វីហ្វ ទាំងសានិកគ្រិស្ត ពុំមានរបៀបវារៈនៃការធ្វើភេរកម្មនៅក្នុងព្រះគម្ពីដ៏បរិសុទ្ធបស់ពួកគេទេ ហើយអ្វីដែលមូស្លីមទាំងអស់បានធ្វើ គឺត្រូវបានផ្ដល់ឱ្យនូវប្រេង និងការធ្វើឱ្យមានភេវរកម្មនៅក្នុងបណ្ដាប្រទេសទាំងនេះ ព្រមទាំងអ្វីៗជាច្រើនទៀត»។
អង្គការបវរកញ្ញាព័រតូរីកូ បានចេញសេចក្តីថ្លែងការណ៍មួយនៅចុងសប្ដាហ៍នេះ ដែលថាកញ្ញា Velez នៅផ្សេងពីការអធិប្បាយរបស់នាង។
ទាក់ទងទៅនឹងសកម្មភាព និងការប្រព្រឹត្ដថ្មីៗរបស់កញ្ញា Velez អង្គការបវរកញ្ញាព័រតូរីកូមានអារម្មណ៍ថា ពាក្យសម្ដីរបស់នាងមិនបានតំណាងឱ្យសេចក្តីសុចរិត និងភាពជឿជាក់នៃកម្មវិធីរបស់យើង ឬក៏របស់សមាជិកក្រុមប្រឹក្សាភិបាលរបស់យើង ម្ចាស់ឧបត្ថម្ភនិងដៃគូរបស់យើង ឬអង្គការជាតិទេ។
សកម្មភាពរបស់បវរកញ្ញា Velez គឺផ្ទុយស្រឡះពីអង្គការ ដូច្នេះ ជាលទ្ធផលនៃសកម្មភាពរបស់នាងនោះ គឺនាងត្រូវបានគេផ្អាកពីការប្រកួត។ កម្មវិធីអង្គការបវរកញ្ញាព័រតូរីកូ នឹងមិនអនុគ្រោះចំពោះសកម្មភាពណាមួយដែលផ្ទុយទៅនឹងឥរិយាបថរបស់អង្គការបវរកញ្ញា ព័រតូរីកូឡើយ។
សេចក្តីថ្លែងការណ៍របស់អង្គការនេះ ក៏បានបញ្ចូលទាំងការសុំអភ័យទោសរបស់កញ្ញា Velez ផងដែរ។
កញ្ញា Velez បានធ្វើការសុំទោសថា៖ «ខ្ញុំសុំអភ័យទោសដល់អ្នកទាំងអស់គ្នាដែលខ្ញុំបានធ្វើឱ្យខកចិត្តជាមួយនឹងពាក្យសម្ដីរបស់ខ្ញុំ។ ខ្ញុំជាមនុស្សដំបូងដែលបាន ក្រោកឈរឡើងប្រឆាំងនឹងការគំរាមកំហែង។ រឿងចុងក្រោយដែលខ្ញុំចង់ធ្វើ គឺមិនមែនធ្វើបាបនរណាម្នាក់ឡើយ។ ជាថ្មីម្តងទៀត ខ្ញុំសុំទោស អ្នកដែលមានអារម្មណ៍ថា អាក់អន់ចិត្តចំពោះពាក្យសម្ដីរបស់ខ្ញុំ»។
កញ្ញាVelez បានចូលរួមប្រកួត បវរកញ្ញាអាមេរិក នាឆ្នាំនេះ។
ដូចគ្នានេះដែរ អង្គការបវរកញ្ញាអាមេរិកបានព្យាយាមឱ្យ កញ្ញា Velez នៅឆ្ងាយពីការអធិប្បាយរបស់នាង។ សេចក្តីថ្លែងការណ៍មួយរបស់អង្គការបវរកញ្ញានេះ បានឱ្យដឹងថា មិនមានការយល់ព្រមឱ្យគាំទ្រនូវអ្វីដែលនាងបានបដិសេធនោះទេ។ អនុស្សារណៈបញ្ជាក់ថា បានធ្វើការជាមួយអង្គការបវរកញ្ញាព័រតូរីកូក្នុងការដោះស្រាយបញ្ហានេះ។
កាលពីសប្តាហ៍មុន លោក Moore បានបង្ហោះរូថតរបស់លោកកាន់ផ្លាកសញ្ញាមួយថា “យើងទាំងអស់គ្នាជាជនមូស្លីម” នៅខាងមុខនៃអគារ Trump Tower ក្នុងទីក្រុង New York ។ ការដែលលោក Moore កាន់ផ្លាកសញ្ញានេះ ក៏ព្រោះតែ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានអំពាវនាវឱ្យមានការហាមឃាត់ទៅលើជនមូស្លីមទាំងអស់ មិនឱ្យចូលទៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ៕
ប្រែសម្រួលដោយ៖ មឿន ឌីណ / ប្រភព៖ CNN News