loader

រាជរដ្ឋាភិបាល​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០១៦​ ខាង​មុខ

WMC-logo-for-slideshow
​ភ្នំពេញ​៖​  យោងតាមការព្យាករណ៍របស់ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ នេះ  រាជរដ្ឋាភិបាលបាន​ចេញ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រក្សា​ទឹក​ទុក​ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ សម្រាប់​តំបន់​មួយ​ចំនួន​ ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​នូវ​បាតុភូត​  El​ Nino​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ខាង​មុខ​។​

​​សារាចរ​ណែនាំ​​​ដដែលនេះ បានឱ្យ​ដឹង​ថា​ ព្រះរាជាណាចក្រ​​កម្ពុជា​ នឹង​ទទួល​រង​នូវ​បាតុភូត​  El​ Nino​  រហូត​ដល់​ចុងខែ​មិថុនា​ ឆ្នាំ​២០១៦​ ដែល​បង្ក​ឱ្យ​រដូវវស្សា​មក​ដល់​យឺត​ និង​នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិច​ មាន​បាតុភូត​ផ្គរ​រន្ទះ​ ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​ កម្រិត​សីតុណ្ហភាព​អតិបរមា​កើនឡើង​ ពិសេស​អាកាសធាតុ​ក្តៅ​ហួតហែង​។​

​បើ​តាម​សារាចរ​ណែនាំ​ដដែល​បាន​បញ្ជាក់​ថា​ ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​កើត​មាន​ចាប់ពី​ខែកុម្ភៈ​ រហូត​ដល់​ចុងខែ​មិថុនា​ ឆ្នាំ​២០១៦​ ដែល​កត្តា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​កង្វះ​ទឹក​ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​តំបន់​មួយ​ចំនួន​ រហូត​ដល់​ពាក់​កណ្តាលខែ​ កក្កដា​ ឆ្នាំ​ ២០១៦​ ទើប​ប្រទេស​កម្ពុជា​ទទួល​បាន​បាតុភូត​ថ្មី​ហៅ​ថា​ La​ Nina​ ទើប​មាន​ភ្លៀង​ធ្លាក់​។​

​យោង​តាមស្ថានភាព​អាកាសធាតុ​ដូច​បាន​ព្យាករណ៍​ខាងលើ​ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដូច​ជា​៖​ ទី​១​ ការងារ​បង្កបង្កើន​ផល​ផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៥​ ឆ្នាំ​២០១៦​ គឺ​អាច​តែ​ធ្វើស្រែ​ប្រាំង​បាន​តែ​មួយ​ម្តង​ប៉ុណ្ណោះ​ ពោល​គឺ​មិន​អាច​ធ្វើស្រែ​ប្រាំង​លើក​ទី​២​ បាន​ទេ​ ។​ ត្រង់​ចំណុច​នេះ​ ក្រសួង​បាន​បញ្ជាក់​ថា​ ទោះបីជា​ ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក​ និង​ទឹកធម្មជាតិ​មួយ​ចំនួន​ក៏​ដោយ​ ប្រជា​កសិករ​ គួរ​គប្បី​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ និង​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​។​ ទី​២​ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ​ រហូត​ដល់​ពាល​មាន​ភ្លៀង​ ធ្លាក់​ជា​ធម្មតា​វិញ​ ៕

MoWRM_sarachor

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x