en     km
en     km

មន្ទីរពេទ្យគន្ធបុប្ផាចាប់ផ្ដើមយុទ្ធនាការរ៉ៃអង្គាស“១ម៉ឺនរៀល១ម៉ឺននាក់”

Share

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលព្យាបាលជំងឺកុមារដោយមិនគិតថ្លៃ បានចាប់ផ្ដើមយុទ្ធនាការរ៉ៃអង្គាសប្រាក់សារជាថ្មី សម្រាប់ទ្រទ្រង់ជីវភាពមន្ទីរពេទ្យដែលមានឈ្មោះថា «១ម៉ឺនរៀល ១ម៉ឺននាក់»។
ផ្អែកតាមហ្វេសប៊ុកមូលនិធិគន្ធបុប្ផាបានឱ្យដឹងថា យុទ្ធនាការនេះ ជាការអបអរទិវាកុមារអន្តរជាតិ ១ មិថុនា និងមានរយៈពេល ៣០ ថ្ងៃពេញដោយចាប់ផ្ដើមពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។


អ្នកនាង ឱក សុគន្ធកញ្ញា កំពូកតារាចម្រៀងស្រីក្នុងប្រទេសកម្ពុជាបានក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកាសម្រាប់យុទ្ធនាការនេះដែរ ដើម្បីបន្តនិរន្ដរ៍ភាពនៃមន្ទីរពេទ្យទាំង ៥ ទីតាំងក្នុងប្រទេសកម្ពុជា។


សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងមាននៅភ្នំពេញ៤ ទីតាំង និងខេត្តសៀមរាបមួយទីតាំងមានឈ្មោះថា មន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧។ មន្ទីរពេទ្យសម្បុរសធម៌មួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៩២ ដោយលោក បេអាត រីចឆឺ ជនជាតិស្វីស ជាស្ថាបនិក៕
[ប្រជាពលរដ្ឋអាចស្កែន KHQR CODE ខាងក្រោមនេះ ឬ ចុចតំណនេះដើម្បីបរិច្ចាគ https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE) https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី)]៕

Share

Image
Image
Image