loader

ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​កម្មករ​នៅ​ក្រុង​បា​វិត​ចូល​ធ្វើការ​វិញ​

cover-Ministry-of-Labour-&-Vocational-Training
ភ្នំពេញ៖  ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អំពាវនាវ​ដល់​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ និង
​តា​យ​សេង​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ឱ្យ​ចូល​ធ្វើការ​វិញ​ ក្រោយ​ពី​ពួក​គេ​បាន​តវ៉ា​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​ជាប់​គ្នា​។​

​យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ បានឱ្យ​ដឹង​ថា​ ក្រសួង​ថ្កោលទោស​ចំពោះ​ហេតុការណ៍​ហិង្សា​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​កម្មករ និយោជិត​ និង​ដំណើរការ​ផលិតកម្ម​របស់​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​ចាត់​ទុក​សកម្មភាព​ហិង្សា​ កាលពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​ ២២​ ធ្នូ​ ជា​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​ ហើយ​ថា​អំពើ​ហិង្សា​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ និង​ អ្នកបញ្ជា​ទិញ​បាត់បង់​ជំនឿ​ក្នុង​ការ​វិនិយោគ​ និង​អាច​ដក​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​ ១៦​ ដល់​ ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​នេះ​ មាន​ជនអនាមិក​មួយ​ចំនួន​ បាន​ដើរ​បំផុសបំផុល​ពាក្យ​ចចាមអារ៉ាម​ ដោយ​គ្មាន​ឯកសារយោង​ និង​គ្មាន​តំណាង​ពិតប្រាកដ​ ដែល​បង្ក​ឱ្យ​មាន​សកម្មភាព​ហិង្សា​ ដោយ​គប់​ដុំ​ថ្ម​ ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​រោងចក្រ​។​

សូម​ជម្រាប​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ម្សិលមិញ​ សកម្មភាព​តវ៉ា​ពី​សំណាក់​ក្រុម​កម្មករ​បាន​កក្រើក​ជា​ថ្មី​ម្តងទៀត​ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១​គ្រឿង​ បាន​បែក​កញ្ចក់​ និង​សមត្ថកិច្ច​មួយ​ចំនួន​ ដែល​ដាក់​ការពារ​នៅ​តំបន់​នោះ​ រង​របួស​ដោយសារ​ក្រុម​កម្មករ​គប់​ដុំ​ថ្ម​៕
ministry-of-labour_press-release-on-22.12.15

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x