en     km
en     km

ប្រទេស​ថៃទទួល​ភ្ញៀវ​ទេសចរ​ចិន​១​លាន​នាក់​ចាប់​ពី​ខែ​មករា​ដល់​ពាក់​កណ្តាល​ខែ​ឧសភា

Share

បាងកក៖ មន្ត្រីរដ្ឋាភិបាលថៃមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យទី២៨ ខែឧសភាថាប្រទេសថៃបានទទួលភ្ញៀវទេសចរចិនចំនួន១លាននាក់គិតពីខែមករាដល់ថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីប្រទេសចិនបានបើកព្រំដែនឡើងវិញ។ រាយការណ៍ដោយ…..

យោងតាមរ៉យទ័រអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរំពឹងថាចំនួនភ្ញៀវចិននឹងឡើងដល់៥លាននាក់នៅឆ្នាំ២០២៣នេះ ដែលអាចរកចំណូលបានប្រហែល៤៤៦ពាន់លានបាត ឬស្មើនឹង១៣.១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។

កាលពីឆ្នាំ២០២២ ភ្ញៀវទេសចរចិនបានទៅប្រទេសថៃជាង២៧ម៉ឺននាក់។ប្រទេសថៃទទួលភ្ញៀវទេសចរ១១លាននាក់នៅមុនជំងឺរាតត្បាតកូវីដកាលពីឆ្នាំ២០១៩ឬប្រហែល២៨% នៃចំនួនទេសចរសរុប។

រដ្ឋាភិបាលថៃនិយាយបានថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសសរុបមានចំនួន៩.៤៧ លាននាក់ គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភាឆ្នាំ២០២៣ បើធៀបនឹងចំនួនភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០២២ គឺទទួលបាន១១.១៥លាននាក់ ។

ប្រទេសថៃមានសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមួយភាគធំបានមកពីវិស័យទេសចរណ៍ ដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាតCOVID-19 ៕

ប្រភព៖ Reuters ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង