en     km
en     km

គិតត្រឹមព្រឹកថ្ងៃទី ៩ ឧសភា៖ កីឡាការិនីទទួលបានមេដាយ ២៥០គ្រឿងលើគ្រប់ប្រភេទកីឡា

Share

គិតត្រឹមព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ប្រទេសនីមួយៗបានបណ្ដើមមេដាយសរុប ៦១៥គ្រឿងហើយ ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ។ ក្នុងនោះស្ដ្រី បានទទួលមេដាយ ២៥០គ្រឿង លើកីឡាគ្រប់ប្រភេទ។

ផ្អែកតាមតារាបែងចែកមេដាយពី Cambodia២០២៣ ស្ដ្រីកីឡាការិនីថៃ ទទួលបាន៣៩ មេដាយ ជាចំនួនច្រើនជាងបណ្ដាប្រទេសដទៃ។ ចំណែកកីឡាការិនីកម្ពុជា និងហ្វីលីពិន ទទួលបានចំនួន៣៨ មេដាយ។ ក្រៅពីនេះ មានស្ដ្រីកីឡាការិនីមកពីប្រទេសឥណ្ឌូនេស៊ី ទទួលបាន ៣៧មេដាយ កីឡាការិនីវៀតណាម ទទួលចំនួន៣៦ មេដាយ។
ដោយឡែកបណ្ដាលប្រទេសដទៃទៀតមាន ម៉ាឡេស៊ី ស្ដ្រីកីឡាការិនី ទទួលបាន ១៨មេដាយ មីយ៉ាន់ម៉ា ទទួលបាន១៦មេដាយ, សិង្ហបុរីបាន ១៥ មេដាយ ឡាវបាន ១២មេដាយ និងប្រុយណេ ចំនួន១មេដាយ។

គិតមកត្រឹមព្រឹកថ្ងៃនេះ ប្រទេសកម្ពុជានៅតែបន្តនាំមុខគេក្នុងកំពូលតារាង ដោយដណ្ដើមបានមេដាយមាសសរុបចំនួន ៣៧ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។ ប្រទេសវៀតណាមស្ថិតនៅលេខរៀងលេខ២ ដោយបានមេដាយមាស ២៩ គ្រឿង ខណៈប្រទេសថៃជាប់លេខរៀងលេខ៣ ដោយទទួលបានមេដាយមាស ២៨ គ្រឿង។ នេះបើតាមគេហទំព័រផ្លូវការរបស់ Cambodia 2023។
បើតាមគេហទំព័រផ្លូវការរបស់ Cambodia 2023 ដដែល ប្រទេសឥណ្ឌូនេស៊ីទទួលបានមេដាយមាស ២២គ្រឿង ហ្វីលីពីន ១៩ គ្រឿង សឹង្ហបុរី ១៦ គ្រឿង ម៉ាឡេស៊ី ១០ គ្រឿង មីយ៉ាន់ម៉ា ៨ គ្រឿង និងប្រទេសឡាវបានមេដាយមាស ៤ គ្រឿង។ រីឯប្រទេសប្រ៊ុយណេ និងទីម័រខាងកើតវិញ មិនទាន់ទទួលបានមេដាយមាសនៅឡើយទេ៕

Share

Image
Image
Image