en     km
en     km

អ្នកនាង ធី សុវណ្ណាថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ

Share

អ្នកនាង ធី សុវណ្ណថា ត្រូវបានសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលមានឋានន្ដរសិក្ដ័នាយក្រមការ ថ្នាក់លេខ៥ នៃគណអភិបាលក្រុងអរិយក្សត្រ។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចេញថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២៣។

អ្នកនាងធី សុវណ្ណថា បានបង្ហោះសារក្នុងហ្វេសប៊ុកអ្នកនាងដោយថ្លែងអំណរគុណ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាស តែងតាំងមុខតំណែងដ៏សំខាន់ជា “អភិបាលរងក្រុងអរិយក្សត្រ” ដល់រូបអ្នកនាង។

 

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទើបបោះឆ្នោតក្រុមប្រឹក្សាស្រុកក្រុងចំនួន៥ ដែលទើបបំបែកថ្មីរួមមាន ស្រុកសាមគ្គីមុនីជ័យ ក្រុងឧត្តុង្គម៉ែជ័យ ក្រុងសំពៅពូន ក្រុងអរិយក្សត្រ និងស្រុកអូគ្រៀងសែនជ័យ។ ក្នុងនោះ ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្របានទៅលើគណបក្សប្រជាជនកម្ពុជា ដោយសំឡេង ៥៤ ក្នុងចំណោម ៦៥ សំឡេង។

គួររម្លឹកដែរថា អ្នកនាង ធី សុវណ្ណថា ធ្លាប់ជាសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិមួយរូប ដែលមានប្រជាប្រិយភាព ក្រោយមកក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។ បើតាមការបញ្ជាក់របស់អ្នកនាងក្នុងពេលតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ថា អ្នកនាងមានបទពិសោធ៍១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ៕

Share

Image
Image
Image