en     km
en     km

ជប៉ុន​នឹង​មិន​ចូល​ជា​សមាជិកអង្គការ​ណាតូ​ទេ

Share

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងកាលពីថ្ងៃពុធទី២៤ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសជប៉ុនមិនមានគម្រោងចូលជាសមាជិកអង្គការណាតូទេ ប៉ុន្តែបានទទួលស្គាល់ថាខ្លួនមានផែន​ការបើកការិយាល័យទំនាក់ទំនងសន្តិសុខនៅប្រទេសជប៉ុន។

យោងតាមរ៉យទ័រលោកKishida បានធ្វើអត្ថាធិប្បាយបន្ទាប់ពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយកាលពីដើមខែនេះថា កតិកាសញ្ញាយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមានផែនការបើកការិយាល័យនៅទីក្រុងតូក្យូ ដែលជាការិយាល័យដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់នៅក្នុងតំបន់។

 

 

លោក Kishida បានប្រាប់កិច្ចប្រជុំសភាកាលពីថ្ងៃពុធទី២៤ ឧសភាថា “ខ្ញុំមិនដឹងពីការសម្រេចចិត្ត” បង្កើតការិយាល័យណាតូនៅក្នុងប្រទេសជប៉ុននោះទេ។ លោកបានបន្ថែមថាប្រទេសជប៉ុនមិនមានគម្រោងចូលជាសមាជិកអង្គការណាតូនោះទេ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានហៅចំណាត់ការរបស់ប្រទេសជប៉ុនថាជាអ្វីមួយដែលតំបន់អាស៊ីប៉ាស៊ីហ្វិក “មិនស្វាគមន៍” ដោយនិយាយថា ទីក្រុងតូក្យូគួរតែ “មានការប្រុងប្រយ័ត្នបន្ថែមទៀតលើបញ្ហាសន្តិសុខយោធា” ដោយសារ”ប្រវត្តិសាស្រ្តនៃការឈ្លានពាន” របស់ខ្លួន។

ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ G7នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីចុងសប្តាហ៍កន្លងទៅ ដែលមេដឹកនាំប្រទេសអ្នកមានទាំងនេះយល់ថាជាការ “កាត់បន្ថយហានិភ័យ មិនមែនជាការបំបែកបំបាក់នោះទេ” ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍នៅថ្ងៃពុធទី២៤ ឧសភា ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាល​ជប៉ុនថា លោកKishida បានត្រៀមខ្លួនដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលគ្រោងនឹងធ្វើឡើងនៅប្រទេសលីទុយអានីក្នុងខែកក្កដា នាពេលខាងមុខ៕

ប្រភព៖ Reuters ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣

Share

Image
Image
Image