en     km
en     km

ផ្ទះពលរដ្ឋជិត៤០ខ្នងនៅខេត្តកំពង់ស្ពឺ និងឧត្តរមានជ័យរងការខូចខាតដោយខ្យល់កន្ត្រាក់

Share

ផ្ទះប្រជាពលរដ្ឋជិត៤០ខ្នង នៅខេត្តខេត្តកំពង់ស្ពឺ និងនៅខេត្តឧត្តរមានជ័យ បានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈការបង្ហោះនៅលើទំព័រហ្វេសបប៊ុកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ នៅឃុំរលាំងចក មានខ្យល់កន្ត្រាក់ធ្វើឱ្យប៉ះពាល់ដំបូលតាកមុខផ្ទះប្រជាពលរដ្ឋរួមមាន៖ ភូមិអណ្ដូងប្រេង០១ផ្ទះបាយ, ភូមិពោធិ៍ របើកហោជាង០១ផ្ទះ របើកតយ៉ាកផ្ទះ០២ផ្ទះ ដំបូល០១ផ្ទះ ផ្ទះបាយ០១កន្លែង សរុប០៥ផ្ទះ, ភូមិជ្រលងថ្កូវរបើកដំបូលផ្ទះ០៦ផ្ទះ ផ្ទះបាយ០៣ផ្ទះ សរុប០៩ខ្នង។

ចំណែកភូមិមហាលាភរបើកស័ង្កសី រោងលក់អីវ៉ាន់០១កន្លែង, ភូមិតាកេរ្តិ៍របើកដំបូលផ្ទះ០៤ផ្ទះ, ភូមិបន្លាស្អិតរបើកដំបូលផ្ទះ០៤ផ្ទះ របើកដំបូលផ្ទះបាយ០២ផ្ទះ សរុប០៦ផ្ទះ ។ ដោយឡែកនៅម៉ោងដដែលនេះ នៅខេត្តឧត្តរមានជ័យ មានផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ ស្ថិតនៅភូមិតាណូក និងគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់៕

Share

Image
Image
Image