ក្រោយពីការសាកសួរបំភ្លឺ និងទទួលបានបណ្ដឹងពីភរិយាផងនោះ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយកាលពីថ្ងៃទី២៥ ខែមេសា នៅពេលលោកបាន សម្រេចចូលខ្លួនដើម្បីបំភ្លឺករណីហឹង្សារនេះ នៅអធិការដ្ឋានក្រុងកំពត។ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងថា ការឃាត់ខ្លួននេះ ដោយទទួលបានការណែនាំពីអភិបាលខេត្ដលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងព្រះរាជអាជ្ញា។ ករណីលោក គឹម បញ្ញា ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើភរិយានឹងត្រូវបន្ដនីតិវិធីទៅតុលាការ។
ការឈានដល់ការឃាត់ខ្លួនលោកអភិបាលរងក្រុងបូកគោ ធ្វើឡើងក្រោយពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Leak ដែលអះអាងថាជាភរិយារបស់លោកបានបង្ហោះវីដេអូពេលមានបញ្ហាក្នុងគ្រួសារ ជាមួយរូបភាពដែលខ្លួនបានរងរបួស រួមនិងសំណេររៀបរាប់ពីការឈឺចាប់ ដោយសូមឱ្យមហាជនជួយរកយុត្តិធម៌ពីការប្រើអំពើហិង្សាពីសំណាក់ស្វាមី៕
Post Views: 8