en     km
en     km

លោក នេត្រ ភក្ត្រា តបទៅយុវជនបរិស្ថានករណីស្នើសុំដកហូតតំបន់ឧទ្យានជាតិពីលោកស្រី ជឹង សុគន្ធារី ខណៈក្រសួងព្រមានផ្លូវច្បាប់លើបក្ខពួក«មាតាធម្មជាតិ»

Share

ភ្នំពេញ៖ ក្រុមយុវជនបរិស្ថានកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣ បានដាក់ញត្តិស្នើឱ្យរដ្ឋាភិបាលពិចារណាដកហូតសិទ្ធិអភិវឌ្ឍន៍តំបន់ឧទ្យាជាតិពីលោកស្រី ជឹង សុគន្ធារី ជាអនុប្រធានកាកបាទក្រហមកម្ពុជា និងជាម្ចាស់ផលិតផលមួយចំនួនដូចជាទឹកបរិសុទ្ធវីតាល់ មីជាតិ និងអាហាររដ្ឋានវ័នម័រ។

ការដាក់ញត្តិនេះដោយសារក្រុមយុវជនមានការព្រួយបារម្ភចំពោះស្ថានភាពបរិស្ថាន និងធនធានធម្មជាតិនានាដែលអាចរងការបំផ្លាញក្រោមរូបភាពអភិវឌ្ឍន៍មួយនេះ។​

ទាក់ទងរឿងនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានពន្យល់តបទៅកាន់ក្រុមយុវជនបរិស្ថានតាមរយៈសំនួររបស់ប្រិយមិត្តដែលបានសួរលោកក្នុងកម្មវិធី សំឡេងពលរដ្ឋ ក្រោមប្រធានបទ ពលរដ្ឋ និងការការពារសត្វព្រៃនៅថ្ងៃទី២៤ខែឧសភានេះ នៅស្ថានីយ៍ផ្សាយរបស់វិទ្យុស្រ្តីនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)យ៉ាងដូច្នេះថា៖។

ប្រសាសន៍លោក នេត្រ ភក្ត្រា៖

 

ស្របពេលនៃការបកស្រាយរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននេះ គឺនៅថ្ងៃទី២៤នេះដដែរក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយធ្វើការកត់សម្គាល់លើក្រុមយុវជនបរិស្ថានដែលអាចជាបក្ខពួកអង្គការចាត់តាំងរបស់អង្គការ«មាតាធម្មជាតិ»ដឹកនាំដោយលោក អាឡិច ជនជាតិអេស្ប៉ាញ ដែលត្រូវក្រសួងមហាផ្ទៃរំលាយកាលពីឆ្នាំ២០១៧។

តាមរយៈសេចក្តីប្រកាសនេះក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពរបស់បក្ខពួកក្រុមមាតាធម្មជាតិថាបានប្រាសចាកប្រយោជន៍ជាតិ ដែលអាចត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ចំពោះរឿងនេះ លោក សាន់ ម៉ាឡា សកម្មជនបរិស្ថានបានដាក់ជាសំនួរខ្លីលើទំព័រហ្វេសប៊ុករបស់លោកថា«តើការពារធនធានធម្មជាតិខ្មែរ​ជារឿងប្រាកចាកឧត្តមប្រយោជន៍សង្គមមែនឬ?»។

សូមជម្រាបថា កាលពីអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ប្រគល់ដីឧទ្យាជាតិចំនួន៣ទីតាំងនេះ ឱ្យក្រុមហ៊ុន របស់លោកស្រី ជីង សុគន្ធារី ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ ប៉ុន្តែទើបតែនៅដើមខែឧសភា ឆ្នាំ២០២៣នេះ មានការភ្ញាក់ផ្អើមថា រដ្ឋាភិបាលបានចេញអនុក្រឹត្យផ្តល់ដីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ទំហំជាង ២២១ហិតតាដល់លោកស្រី ​ជឹង សុគន្ធារី៕

 

 

 

 

Share

ព័ត៌មានទាក់ទង

Image