en     km
en     km

កម្ពុជាដាក់យុទ្ធសាស្ដ្រគ្រុនចាញ់សូន្យចាប់ពីពេលនេះ ខណៈផែនការកម្ចាត់ជំងឺនេះសល់២ឆ្នាំទៀត

Share

នៅថ្ងៃទី២៥ ខែមេសា នេះ​ជាទិវាប្រយុទ្ធនិងជំងឺគ្រុនចាញ់ កម្ពុជាដាក់ប្រធានបទ “នេះជាពេលវេលាគ្រុនចាញ់សូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត ដែលរាជរដ្ឋាភិបាលបានអះអាងថាមានគោលបំណងបង្ហាញពេលវេលាធ្វើឱ្យគ្រុនចាញ់សូន្យចាប់ពីពេលនេះទៅ ខណៈផែនការកម្ចាត់ជំងឺគ្រុនចាញ់នៅកម្ពុជាបញ្ចប់នៅឆ្នាំ២០២៥។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

នៅក្នុងឱកាសទិវាប្រយុទ្ធនិងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជាបានដាក់ប្រធានបទ “នេះជាពេលវេលាគ្រុនចាញ់សូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត” ដើម្បីបង្ហាញអំពី ពេលវេលាធ្វើឱ្យគ្រុនចាញ់សូន្យចាប់ពីពេលនេះទៅ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅឈុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងក្នុងប្រទេសកម្ពុជាឆ្នាំ២០២៥ និងពិភពលោក ឆ្នាំ២០៣០។

ដោយសារតែកម្ពុជាមិនទាន់អាចសម្រេចផែនការលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅឡើយ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវឱ្យដៃគូពាក់ព័ន្ធទាំងអស់ បន្ដអនុវត្ត និងគាំទ្រសកម្មភាពផែនការលុបបំបាត់ជំងឺគ្រុនចាញ់ រហូតទទួលបានជោគជ័យទាំងស្រុង។ រាជរដ្ឋាភិបាលថា ជំងឺគ្រុនចាញ់ប្រភេទសន្ធំ នៅតែគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋចូលព្រៃទាញអនុផលព្រៃភ្នំ ប្រជាពរដ្ឋតំបន់អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅតំបន់មានជំងឺគ្រុនចាញ់មានមូសដែកគោលជាភ្នាក់ងារចម្លង។

ក្រសួងសុខាភិបាលបានលើកឡើងថា ខេត្តចំនួ៦ ដែលមានអត្រាជំងឺជំងឺគ្រុនចាញ់នៅឡើយមានខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ។ យ៉ាងណាមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់បានបញ្ជាក់ថា មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ តាំងពីឆ្នាំ២០១៨ មកដល់ឥលូវនេះ តែនៅឆ្នាំ២០២២ មានអ្នកឆ្លងជំងឺគ្រុនចាញ់ជា៤ពាន់ករណី។

រាជរដ្ឋាភិបាលបានឱ្យយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋសហគមន៍ទីជនបទ និងតំបន់ដាច់ស្រយាល ជាពិសេសស្ដ្រីមានផ្ទៃពោះ កុមារតូចៗ ជនជាតិដើមភាគតិច និងជនចំណាកស្រុកជាដើម ក្នុងគោលនយោបាយលើកកម្ពស់ការយល់ដឹងពីជំងឺគ្រុនចាញ់៕

Share

Image
Image
Image