en     km
en     km

វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ប្ដេជ្ញាចិត្តលើកទងជាតិកម្ពុជាឈរខ្ពស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

Share

ភ្នំពេញ៖ វីរកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី នឹងវិលត្រលប់មកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក Cambodia ២០២៣។
បើតាមប្រភពពីហ្វេសប៊ុក វីរកីឡាការិនី ដែលមានគោរមងារជាលោកជំទាវ ក្រោយព្រះមហាក្សត្រតែងតាំង បានប្ដេជ្ញាចិត្តថា នឹងនាំយកទង់ជាតិកម្ពុជាឈរខ្ពស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលឈានមកដល់រយៈ ១៥ថ្ងៃទៀត។

សូមរំលឹកថា វីរកីឡាការិនី ស៊ន សៀវម៉ី គឺជាស្ដ្រីមួយរូបបាននាំមេដាយមាសមកឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៤ និងមេដាយមាសជាបន្ដបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាអន្ដរជាតិនានា ធ្វើឱ្យអ្នកនាងក្លាយទៅជាកីឡាឆ្នើមសម្រាប់ប្រទេសកម្ពុជា។

អ្នកនាងធ្លាប់លាពីអាជីពជាកីឡាករជម្រើសជាតិ ទៅកសាងគ្រួសារកាលពីឆ្នាំ ២០២១ បូករួមជាមួយបញ្ហាជង្គងរបស់អ្នកនាងផង ធ្វើឱ្យវីរកីឡាការិនីរូបនេះ បាត់មុខជាច្រើនឆ្នាំលើឆាកប្រកួតអន្ដរជាតិនានា។

យ៉ាងណាចំពោះការវិលត្រលប់មកវិញលើកនេះ អ្នកនាងនឹងបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតស៊ីហ្គេមលើកទី៣២នេះ ក្នុងនាមជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាងលើហ្វេសប៊ុក៕

Share

Image
Image
Image