en     km
en     km

ប៉ូលិសចរាចរណ៍៣នាក់ត្រូវដកបញ្ឈរជើងក្រោយឃាត់រថយន្ដពេលភ្លើងសញ្ញាពណ៌បៃតង

Share

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបកស្រាយ ព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ដោយបំភ្លឺទាក់ទងករណីមន្ត្រីចរាចរណ៍ចំនួន ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានហៅឃាត់រថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរត្រឹមត្រូវធម្មតាពេលភ្លើងសញ្ញាពណ៌បៃតង។

ស្នងការបន្ដថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍ នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ។ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង ៣ រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយថាពិតជាបានហៅឃាត់រថយន្តម៉ាក់ Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ពិតប្រាកដមែន។

ករណីមន្ត្រីអនុវត្តច្បាប់ខុសបែបនេះ ស្នងការនគរបាលបានសម្រចឱ្យមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង។ មួយទៀតនោះមន្រ្តីចរាចរណ៍ទាំងបីរូបត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។ ជុំវិញករណីនេះ អង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញអប់រំ ធ្លាប់ទាមទារឱ្យមានការអនុវត្តច្បាប់លើមន្ត្រីខិលខូចឱ្យបានម៉ឺងម៉ាត់ ដើម្បីចៀសវាងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ ពិសេសអ្នកដែលត្រូវបានប៉ូលីសចរាចរណ៍ខិលខូចផាកពិន័យ៕

Share

Image
Image
Image