en     km
en     km

ស្ពានហាលមុខក្រុងអង្គរនឹងបើកដំណើរការបណ្ដោះអាស្ននចំនួនពីរសប្ដាហ៍

Share

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ស្ពានហាលមុខអង្គរនឹងបើកដំណើរការបណ្ដោះអាស្ននរយៈពេលពីរសប្ដាហ៍ ពោលចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២៣។ ការបើកបណ្ដោះអាស្នននូវស្ពានថ្មនេះ បើតាមតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា បំណងដើម្បីឱ្យការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនៅរមណីយដ្ឋានអង្គរដំណើរការដោយរលូននិងជោគជ័យ។

ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមអនុស្សនៈយោគយល់ជាមួយប្រទេសជប៉ុន គ្រោងបញ្ចប់ការជួសជុលនៅខែមិថុនា ឆ្នាំ២០២៤។ អ្នកគ្រប់គ្រងគម្រោងជួសជុលស្ពានហាលនេះ ធ្លាប់បានលើកឡើងពីភាពយឺតយ៉ាវនៃការជួលជុលថា ដោយសារខ្វះបច្ចេកទេសខ្លះៗ។

យ៉ាងណាអាជ្ញាធរជាតិអប្សរាថា ការបើកឱ្យប្រើប្រាស់ស្ពានហាលជាបណ្ដោះអាស្នននេះ ក៏ជាការចូលរួមអបអរសារទរសង្គ្រាន្ដឆ្នាំថ្មី ដែលនឹងឈានមកដល់នៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣នេះផងដែរ៕

Share

Image
Image
Image