en     km
en     km

ក្រសួងព្យាករណ៍ថាពីថ្ងៃទី១២ដល់១៨មេសាកម្ដៅនឹងឡើងដល់៣៩អង្សារតែមានភ្លៀងនិងខ្យល់កន្ត្រាក់

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីប្រកាសជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៣នេះថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមេសាខាងមុខនេះ ស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជាអាចមានកម្ដៅក្តៅពីចន្លោះ ៣៤ ដល់៣៩ អង្សារសេ។

ឥទ្ធិពលបែបនេះក្រសួងបញ្ជាក់ថា មកបីកម្ពុជាកំពុងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។

អាកាសធាតុបែបនេះក្រសួងបានព្យាករណ៍ឃើញថា នៅតាមតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មកជាមួយផងដែរ។

អាស្រ័យហេតុនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ។

ជំវិញបញ្ហាឡើងកម្តៅនេះដែរ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំដល់សាធារណជនទាំងអស់ត្រូវប្រុងប្រយ័ត្ននិងរៀបចំទុកជាមុនដើម្បីធានាដល់ការថែទាំសុខភាពឱ្យបានល្អជៀសផុតពីជំងឺនិងបញ្ហាអាសន្នណាមួយនោះ៕

Share

Image
Image
Image