en     km
en     km

(បទសម្ភាស) លោក វណ្ណ ប៊ុនណា៖ បើនយោបាយផ្ទៃក្នុងល្អប្រសើរប្រទេសលោកសេរីគ្មានលេសចងកម្ពុជាឡើយ

Share

ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ សម្តេច ហ៊ុន សែន បានឆ្លៀតប្រើវេទិកាដែលខ្លួនបានចូលរួមបញ្ចេញប្រតិកម្មទៅនឹងតំណាងទូតបរទេសមួយចំនួន ដែលធ្លាប់បានទៅសួរសុខទុក្ខ និងពិភាក្សាជាមួយលោក កឹម សុខា បើទោះបី មិនបញ្ចេញឈ្មោះលោក កឹម សុខា ចំៗក៏ដោយ។ សម្តេចហ៊ុន សែន ចាត់ទុក មន្ត្រីអង្គទូតមួយចំនួនថា កំពុងមានឥរិយាបថចាប់ដៃជាន់ជើងយ៉ាងដូច្នេះដែរ។

លើបញ្ហានេះ វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព(CICP) យល់ថា កម្ពុជាគួរព្យាយាមរក្សាទំនាក់ទំនងការទូត ជាមួយបណ្ដាប្រទេសលោកសេរី ត្បិតកម្ពុជាអាចទាញប្រយោជន៍ច្រើនពីលោកសេរី។ ដើម្បីអាចរក្សាទំនាក់ទំនងល្អបានលោក វណ្ណ ប៊ុនណា បានផ្ដល់អាទិភាពចម្បងលើបញ្ហានយោបាយផ្ទៃក្នុងកម្ពុជា។ ពោល បើនយោបាយផ្ទៃក្នុងកម្ពុជាល្អប្រសើរ បណ្ដាប្រទេសទាំងនោះ មិនមានលេសណាមួយដើម្បីចងកម្ពុជាឡើយ។
តទៅនេះដើម្បីលម្អិតសូម នាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយ លោក វណ្ណ ប៊ុនណា ៖

Share

Image Not Found
Image

ព័ត៌មានទាក់ទង