en     km
en     km

ដំណើរតស៊ូរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន ត្រូវបានផលិតជាភាពយន្ដ

Share

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ភាពយន្ដឯកសារបែបដំណើរជីវិតនៃគុនល្បុក្ដតោ ដែលមានចំណងជើងថា «ការរស់ឡើងវិញនៃគុនល្បុក្កតោ» បានដាក់ឱ្យសម្ពោធចាក់បញ្ចាំង ដោយមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។


ភាពយន្ដនេះ បង្ហាញពីដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន ដែលជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា និងជាអ្នកជួយឱ្យក្បាច់គុនបុរាណនេះរស់ឡើងវិញ និងរក្សាគុននេះឱ្យ គង់នៅសម្រាប់កូនខ្មែរជំនាន់ក្រោយ។


ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរំលេចថា ភាពយន្ដនេះ ក៏ជាដំណើររឿងដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពពីជំនាន់មួយទៅជំនាន់មួយ។

សូមជម្រាបថា គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាផងដែរ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា សាន គឹមស៊ាន និងគ្រូដែលនៅរស់រានមានជីវិត សព្វថ្ងៃនេះ ល្បុក្កតោបានក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ៕

Share

Image
Image
Image