en     km
en     km

បុរស​អាមេរិក​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ពេលកំពុង​ជួយកូន​ទា​ឆ្លង​ផ្លូវ​នៅ​ទីក្រុងRocklin

Share

ប៉ូលីសក្នុងតំបន់បាននិយាយថា បុរសរស់នៅរដ្ឋកាលីហ្វ័រញ៉ាម្នាក់បានស្លាប់ដោយរថយន្តបុក នៅពេលកំពុងជួយទាបណ្ដើរកូនតូចៗមួយហ្វូងឆ្លងផ្លូវនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Rocklin សហរដ្ឋអាមេរិក។

យោងតាម BBC ចេញផ្សាយនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ឱ្យដឹងថាជនរងគ្រោះឈ្មោះCasey Rivara អាយុ៤១ឆ្នាំ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Rocklin ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុងSacramento។បើតាមប៉ូលិសរថយន្តបង្កបើកបរដោយមនុស្សវ័យជំទង់ម្នាក់។

សាក្សីបាននិយាយថាលោក Rivara បានជួយឱ្យសត្វទាដែលមានកូនតូចៗឆ្លងកាត់ថ្នល់ដោយសុវត្ថិភាព មុនពេលរថយន្តបានបុកគាត់។ករណីនេះមិនទាន់មានការចាប់ខ្លួនអ្នកបង្កហេតុនេះនៅឡើយទេ។នាយកដ្ឋានប៉ូលីសទីក្រុង Rocklin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនរងគ្រោះកំពុងព្យាយាមជួយមេទានិងកូនទាមួយហ្វូងដែលស្ថិតនៅផ្លូវបំបែក”។”ខណៈដែលបុរសនោះស្ថិតក្នុងផ្លូវប្រសព្វ អ្នកបើកបរវ័យជំទង់ជាអនីតិជនបានបើកឡានបុកលោក Rivara កំពុងដើរថ្មើរជើងតាមផ្លូវ”។

សាក្សីម្នាក់ឈ្មោះ Summer Peterson បានប្រាប់អ្នកសារព័ត៌មានCBS News ថាកូនៗរបស់គាត់បានឃើញហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែ ឧសភា ឆ្នាំ ២០២៣ នៅម៉ោងប្រហែល៨.១៥យប់ ម៉ោងក្នុងស្រុក។”កូនៗខ្ញុំនិយាយថា ‘អូ៎ កូនទាទាំងនោះគួរឱ្យស្រលាញ់ណាស់។ វាល្អណាស់សម្រាប់គាត់”។ ហើយ​ភ្លាមៗ​នោះ​គាត់​ត្រូវ​ឡាន​បុក»។

មនុស្ស​ជាច្រើនបាន​ដាក់​កម្រងផ្កា និង​កូនទាជ័រ​នៅ​កន្លែង​កើត​ហេតុ។កម្មវិធីរៃអង្គាសប្រាក់តាមអ៊ិនធរណេតត្រូវបានបង្កើតឡើង។សាច់ញាត្តិជនរងគ្រោះនិយាយថា លោក Rivara កំពុងបើកឡានជូនកូនៗរបស់គាត់ទៅផ្ទះ បន្ទាប់ពីពួកគេបានរៀនហែលទឹក។ពេលនោះនៅតាមផ្លូវពួកគេបានឃើញ “មេទាបណ្ដើរកូនមួយហ្វូង កំពុងព្យាយាមឆ្លងកាត់ផ្លូវកែងដែលមានចរាចរណ៍ដ៏មមាញឹក”។

អ្នក​រៃអង្គាស​ប្រាក់​ម្នាក់បាន​សរសេរ​ថា”លោក​ Casey គឺជា​ស្វាមី និង​ឪពុក​ដ៏​សប្បុរស​បំផុត និង​អស្ចារ្យ​បំផុត”។ «សូម្បី​តែ​ទង្វើ​ចុង​ក្រោយ​របស់​គាត់​ក៏​បង្ហាញនូវ​ក្ដី​មេត្តា​របស់​គាត់ដែរ»។ភរិយារបស់លោកគឺអ្នកស្រី Angel Chow បាននិយាយថា “យើងសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់គ្នាដែលមានចិត្ត និងកាយវិការសប្បុរស។”វាពិតជាគួរឱ្យអាណិតណាស់ដែលបានឮពីរបៀបដែល Casey បានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់អ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទង្វើទាំងនេះ។”

នាយកដ្ឋានប៉ូលីសទីក្រុង Rocklin បាននិយាយថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ “ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត” ។លោកScott Horrillo ប្រធានប៉ូលីសទីក្រុង Rocklin បានប្រាប់NBC News ថាអ្នកបើកបរវ័យជំទង់មិនទំនងជាប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនោះទេ៕

ប្រភព៖ BBC ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image