en     km
en     km

រាជរដ្ឋាភិបាលកំពុងពិនិត្យអត្តសញ្ញាណអត្តពលិកឆ្នើមនៃស៊ីហ្គេមដើម្បីឆ្លាក់រូបនៅវិមានឈ្នះឈ្នះ

Share

រាជរដ្ឋាភិបាលបាននិងកំពុងពិនិត្យរៀបចំនូវចម្លាក់អត្តសញ្ញាណអត្តពលិកឆ្នើម និងមានស្នាដៃ ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការកីឡា ទាំងបុរស និងនារី លើវិស័យនានា ដើម្បីរៀបចំទុកជាតឹកតាង នៅលើផ្ទាំងសិលានៅវិមានឈ្នះឈ្នះ។ នេះបើតាមការឱ្យដឹងពីលោក ណឹម សុវត្ថិ ជាទីប្រឹក្សាសម្តេច ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។

លោកបានឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលនឹងសម្រេចឆ្លាក់ព្រឹតិ្តការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ទុកជាតឹកតាងប្រវត្តិសាស្រ្តជូនក្មេងជំនាន់ក្រោយផងដែរ។ បើតាមលោក ណឹម ​សុវត្ថិ ដដែលបានប្រាប់ដល់សារព័ត៌មានស្និតរាជរដ្ឋាភិបាល fresh news  ថាចម្លាក់ទាំងនេះនឹងរៀបចំឱ្យឆាប់រហ័ស ដើម្បីអបអរខួប២៥ឆ្នាំនៃទិវានយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលទើបបញ្ចប់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានថ្នាក់ដឹកនាំវាយតម្លៃថា ទទួលបានភាពជោគជ័យគួរជាទីមោទនៈ។ យ៉ាងណាកីឡាករ កីឡាការិនីកម្ពុជា បានរកមេដាយជូនជាតិសរុបចំនួន ២៨២ គ្រឿង ជាមេដាយច្រើនបំផុតសម្រាប់កម្ពុជាក្នុងប្រវត្តិស៊ីហ្គេម។ ចំនួនមេដាយនេះ នាំឱ្យកម្ពុជាឈរនៅលេខរៀងទី៣នៃតារាងមេដាយសរុប និងឈរលេខរៀងទី៤ នៃមេដាយមាស៕

Share

Image
Image
Image