en     km
en     km

ស្ត្រី និងកុមារឥណ្ឌាដើររាប់គីឡូម៉ែត្រក្រោមកំដៅថ្ងៃខ្លាំងដើម្បីទៅដងទឹក

Share

 

យោងតាមរ៉យទ័រ ស្ត្រីនិងកុមារនៅក្នុងភូមិមួយនៅជិតរដ្ឋធានីប្រទេសឥណ្ឌាបានដងទឹកពីអណ្តូងដាក់ក្នុងក្អមនិងវត្ថុផ្សេងទៀតទូលយកទៅផ្ទះក្រោមកំដៅថ្ងៃខែប្រាំងរាប់គីឡូម៉ែត្រ។

ភូមិមួយនោះមានចំងាយត្រឹមតែ 150 គីឡូម៉ែត្រពីទីក្រុងបុមបៃ អ្នកស្រុកបានធ្វើដំណើរប្រហែល២គីឡូម៉ែត្រជារៀងរាល់ព្រឹកដើម្បីទៅដងទឹកពីអណ្តូងមួយ។ទោះបីជាផ្ទះរបស់ពួកគេនៅមិនឆ្ងាយពីកន្លែងផ្គត់ផ្គង់ទឹកទៅឱ្យទីក្រុងក៏ដោយ ក៍អ្នកភូមិនិយាយថាការផ្គត់ផ្គង់មិនគ្រប់គ្រាន់ចាប់ពីខែមីនាដល់ខែឧសភាជារៀងរាល់ឆ្នាំ នៅពេលដែលសីតុណ្ហភាពអាចឡើងដល់៤០អង្សារសេ។

អ្នកស្រី Ashok Shinde បាននិយាយថា”ទឹកត្រូវបានបញ្ជូនទៅទីក្រុងបុមបៃអស់ហើយ អ្នកភូមិដែលមាន មនុស្សប្រហែល៧០០នាក់មិនមានទឹកប្រើប្រាស់និងសម្រាប់សត្វផឹកទេ។អ្នកស្រីនិយាយថា«រដ្ឋាភិបាល​បានលើក​ទឹក​ចិត្ត​យើង​ឲ្យ​ចិញ្ចឹម​សត្វ ប៉ុន្តែ​តើ​យើង​បានទឹកពីណាឲ្យ​វា​ផឹក​ បើ​យើង​គ្មានទាំង​ទឹក​ផឹក​ខ្លួន​ឯង?»។

ទំនប់ទឹក Vaitarna ដែលត្រូវផ្គត់ផ្គង់ទឹកឱ្យទីក្រុង Mumbai មានចម្ងាយត្រឹមតែ ៥០គីឡូម៉ែត្រ ពីភូមិ Telamwadi ប៉ុន្តែមិនមានបណ្ដាញទឹកតភ្ជាប់ទៅភូមិនេះទេ។អ្នកភូមិម្នាក់ទៀតឈ្មោះ Bhutambare បាន​បន្ថែម​ថា៖ «ក្រុមស្រ្តីនិងកុមារដែលទៅដងទឹកអណ្ដូង​មាន​ហានិភ័យ​ខ្លាំង​ណាស់ ព្រោះ​វា​អាច​រអិលនិង​ធ្លាក់ចូលក្នុងអណ្ដូងទឹក»។

ធនាគារពិភពលោកបាននិយាយថា ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលខ្វះទឹកប្រើប្រាស់ច្រើនជាងគេលើពិភពលោក ទោះបីជាមានប្រជាជនច្រើនជាងគេលើពិភពលោកក៏ដោយ។ អាជ្ញាធរនៅក្នុងរដ្ឋ Maharashtra និយាយថា ពួកគេរំពឹងថានឹងបញ្ចប់ការងារតបណ្ដាញទឹកនៅរដូវក្ដៅឆ្នាំក្រោយសម្រាប់តំបន់Telamwadi ។មន្ត្រីផ្គត់ផ្គង់ទឹករដ្ឋបានប្រាប់រ៉យទ័រថា “យើងកំពុងផ្តល់ទឹកដល់អ្នកស្រុកដើម្បីដោះស្រាយបញ្ហាប្រឈម រហូតទាល់តែមានបណ្ដាញទឹកស្អាតដល់តំបន់នោះ” ។ប៉ុន្តែនៅពេលនេះ អ្នកស្រុកខ្លះត្រូវពឹងផ្អែកទឹកដែលរដ្ឋាភិបាលផ្គត់ផ្គង់ នៅពេលដែលអណ្តូងទឹកដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្របានរីងស្ងួតអស់ទាំងស្រុង។

ប្រភព៖ Reuters ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image