en     km
en     km

កីឡាការនីវ៉ូវីណាមកម្ពុជា ក្លាយជាអត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

Share

ភ្នំពេញ៖ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កីឡាការនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី និង កីឡាការិនីហែលទឹកសិង្ហបុរី Ting Wen Quahត្រូវបានប្រកាសជាអត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលបានឈ្នះមេដាយច្រើនជាងគេ។ ក្នុងនោះកីឡាការិនីហែលទឹកសិង្ហបុរី Ting Wen Quah បានឈ្នះមេដាយមាសចំនួន៦គ្រឿង។ចំណែកកីឡាការនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី បានឈ្នះមេដាយមាសចំនួន៤ មេដាយប្រាក់១ និងសំរឹទ្ធចំនួន១។ ក្នុងចំណោមមេដាយដែលកីឡាការិនីរូបនេះទទួលបាន ក្នុងការប្រកួតកីឡាវ៉ូរីណាម រួមមាន មេដាយមាស ១គ្រឿងលើវិញ្ញាសាសម្តែងមេគុនកាំបិតធំ។ មេដាយមាស១គ្រឿងវិញ្ញាសា មេគុនក្រុមដាវនារី ដែលក្នុងនោះមានការចូលរួមដោយកីឡាការិនី ពៅ សុខា, កីឡាការិនី សឿរ ច័ន្ទលក្ខិណា, កីឡាការិនី សុខ នីដានុត និងកីឡាការិនី សុខ សុភី។ មេដាយមាស ១គ្រឿងលើវិញ្ញាសា សម្តែងកូនកាំបិតខ្លី ។ និងមេដាយមាស ១គ្រឿងទៀតលើវិញ្ញាសាសម្ដែងកាំបិតនារី ឯកត្តជន។ ចំណែកមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា សម្ដែងការពារខ្លួនបុរសម្នាក់ នារីម្នាក់ មានអាវុធ និងទទួលបានមេដាយប្រាក់ លើវិញ្ញាសា ស្នៀតការពារខ្លួន នារីម្នាក់ បុរស៣នាក់ មានអាវុធ រួមជាមួយនឹងកីឡាករ ម៉េត សុភក្រ្តា, កីឡាករ ប្រាក់ សុវណ្ណនី និង កីឡាករជ្រិន ប៊ុនឡុង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។  រីឯពេលវេលាបន្ទាប់គឺជាការចូលមកដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមនៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

  

Share

Image
Image
Image