en     km
en     km

កីឡាការិនីវៀតណាមអាចដណ្ដើមមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

Share

តារាងមេដាយមាសបានបញ្ជាក់ជារៀងរាល់ថ្ងៃ ដោយប្រទេសវៀតណាមស្ថិតនៅលើកំពូលតារា ដោយមិនទាន់មានប្រទេសណាមួយអាចបណ្ដើមតំណែងកំពូលតារានេះបាននៅឡើងទេ ខណៈព្រឹត្តិការណ៍ស៊ីហ្គេមនិងបិទបញ្ចប់នៅថ្ងៃស្អែក។


វៀតណាមអាចរកបានមេដាយសរុប ៣២៧ គ្រឿង ហើយកីឡាការិនីវៀតណាមអាចរកបានមេដាយមាសច្រើនជាងអត្តពលិកជាបុរសទៅទៀត បើគិតត្រឹមរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។ កីឡាការិនីវៀតណាមរកបានមេដាយមាសចំនួន៥៨គ្រឿង រីឯផ្នែកបុរសវៀតណាមវិញរកមេដាយមាសចំនួន៥៥គ្រឿង។

ចំនួនមេដាយមាសរបស់កីឡាការិនីរៀតណាម៥៨គ្រឿងនេះ ច្រើនជាងកីឡាករ កីឡាការិនីពីបណ្ដាប្រទេស១០ផ្សេងទៀតផងដែរ។
សូមជម្រាថា វៀតណាមស្ថិតនៅលេខមួយនៃតារាងមេដាយ តាមពីក្រោយដោយប្រទេសថៃលេខ២ និងលេខ៣ ឥណ្ឌូនេស៊ី។ ចំណែកកម្ពុជាស្ថិតនៅលេខរៀងទី៤ ដោយដណ្ដើមបានមេដាយសរុប២៥៤គ្រឿង ជាមួយគ្នានោះប្រទេសទីម័រខាងកើតអាចរកបានមេដាយតិចជាងគេ គឺតែ ៨គ្រឿង ជាមេដាយសំរិទ្ធ។ សូមបញ្ជាក់ដែរថា លេខរៀងនេះមិនទាន់ជាក់លាក់ទេ ព្រោះការប្រកួតមិនទាន់បញ្ចប់ឡើយ៕

Share

Image
Image
Image