en     km
en     km

ប្រមុខរាជរដ្ឋាភិបាលស្នើឱ្យលោកស្រី តាំង ហ្គេចលៀងឈប់បញ្ចេញសារប្រៀបធៀបអ្នកមានអ្នកក្រ

Share

ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានស្នើឱ្យលោកស្រី តាំង ហ្គេចលៀង ដែលជាអ្នកនិយាយជាសាធារណៈមួយរូប បញ្ឈប់ការបញ្ចេញមតិ ដោយសារលោកស្រីមិនចេះប្រើពាក្យសម្ដី ធ្វើឱ្យមហាជនផ្ទុះប្រតិកម្មពេញបណ្ដាញសង្គម។

លោក ឡាក់ ច័ន្ទ តារា ជូននូវសេចក្ដីរាយការណ៍៖

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអន្ដរាគមន៍ជាលើកទី ២ លើពាក្យសម្ដីរបស់លោកស្រី តាំង ហ្គិចលៀង ដែលកំពុងល្បីរឿងប្រើពាក្យសម្ដីប្រៀបធៀបអ្នកមាន អ្នកក្រ។ ក្នុងការអន្ដរាគមន៍លើកនេះសម្ដេច បានស្នើឱ្យលោកស្រីកុំបញ្ចេញយោបល់តទៅទៀត ជាពិសេសសារលើការប្រៀបធៀប គីឡូធ្ងន់ គីឡូស្រាល រវាងអ្នកមានអ្នកក្រតែម្ដង។

អ្នកប្រើប្រាស់បណ្ដាណសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកវីដេអូ នៃការលើកឡើងរបស់លោកស្រីតាំង ហ្គិចលៀង អំពីការប្រៀបធៀបទម្លាប់អ្នកមាន និងអ្នកក្រ ដោយអ្នកប្រើបណ្តាញសង្គមយល់ថា ការប្រើពាក្យពេចន៍របស់លោកស្រី តាំង ហ្គិចលៀង ហាក់មិនសមប្រកបនិងដៀលអ្នកក្រ។
ក្នុងឃ្លីបវីដេអូដែលអ្នកប្រើប្រាស់បណ្តាញសង្គមលើកយកមកបង្ហោះបន្តតៗគ្នានោះ អ្នកស្រី តាំង ហ្គិចលៀង បានប្រៀបធៀបទម្លាប់អ្នកមាននិងអ្នកក្រក្នុងការប្រើហ្វេសប៊ុក ដោយអ្នកស្រីថា អ្នកក្រមូលហេតុដែលក្រគឺមកចូលចិត្ត ត្រាំម៉ា ច្រើន ចំណែកអ្នកមានគេមិនដែល ត្រាំម៉ា នោះទេ។

ក្នុងរឿងនេះ លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បះករកម្ពុជា បានបង្ហាញការគាំទ្រចំពោះលោកស្រី តាំង ហ្គិចលៀង នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចូលទៅបញ្ចេញមតិ រិះគន់ចំពោះការផុសរបស់លោកស្រី ចន ច័ន្ទ ជាច្រើនដូចគ្នា។

មុនពេលរាជរដ្ឋាភិបាលបានលូកដៃចូលក្នុងរឿងនេះជាលើកទី២ លោកស្រី តាំង ហ្គិចលៀង បានចេញវីដេអូសុំទោមហាជនរួចរាល់ហើយដែរ។ លោកស្រី បានទទួលខុសចំពោះការប្រើពាក្យសម្ដី និងសុំឱកាសកែប្រែខ្លួន។

សូមជម្រាបថា កាលពីពេលកន្លងទៅ ឃ្លីបវីដេអូរបស់លោកស្រី តាំង ហ្គេចលៀងនេះ ត្រូវបានរាជរដ្ឋាភិបាលចេញអន្ដរាគមន៍ម្ដងហើយ អំពីការប្រើពាក្យសម្ដីខុសពីគោលបំណង។ សម្ដេចថា លោស្រីមានបំណងល្អ តែមិនចេះប្រើពាក្យពេចន៍៕

Share

Image
Image
Image