en     km
en     km

ពលរដ្ឋ ៧ នាក់ក្លាយជាជនសង្ស័យក្រោយព្រួតវាយសម្លាប់បុរសម្នាក់សង្ស័យជាចោររហូតដល់ស្លាប់

Share

ភ្នំពេញ ៖ ទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា មានប្រជាពលរដ្ឋ ៧នាក់ បានក្លាយជាជនសង្ស័យ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងករណីព្រួតវាយបុរសម្នាក់ សង្ស័យជាចោរលួច បណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែទាំងយប់ ។

ហេតុការណ៍នេះ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ឡុង នី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកជនសង្ស័យមានចំនួន ០៧នាក់ ទី១. ឈ្មោះ រិន ប្រិមប្រិយ ភេទប្រុស ទី២. ឈ្មោះ មុំ ចិត្តា  ភេទប្រុស ទី៣. ឈ្មោះ ប្រាក់ ចំរើន ភេទប្រុស ទី៤. ឈ្មោះ គង់ វិវឌ្ឍន៍ ភេទ ទី៥. ឈ្មោះ គង់ សាម៉េត  ភេទប្រុស ទី៦. ឈ្មោះ អ៊ុន វ៉ា ភេទប្រុស និងទី៧. ឈ្មោះ ផង់ ស៊ីណា ភេទប្រុស។

យោងតាមបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងស្រែករបស់ម្ចាស់ផ្ទះឈ្មោះ អ៊ុន សារឿន ភេទស្រី ថាមានចោរចូលផ្ទះ និងឃើញក្រុមជនសង្ស័យទាំង ០៧នាក់ខាងលើ រត់ចេញពីរោងបុណ្យផ្ទះឈ្មោះ ជូ សុផល ភេទ នាំគ្នាទៅព័ទ្ធផ្ទះរបស់ឈ្មោះ អ៊ុន សារឿន ។ បន្ទាប់មកអ្នកទាំង៧នាក់បានចាប់ចោរនោះបាន ក៏ធ្វើសកម្មភាពព្រួតវាយបណ្ដាលឲ្យស្លាប់តែម្តង ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ ខាងលើមកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យទាំង ០៧នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Share

ព័ត៌មានទាក់ទង

Image