ក្នុងអំឡុងខែមេសានេះ ប្រជាជនកម្ពុជាបានចេញប្រារព្ធពិធីជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីសង្ក្រានមុនបុណ្យចូលឆ្នាំ និងពិធីសែនឆេងម៉េងជាដើម ដែលពួកត្រូវធ្វើដំណើរចេញក្រៅឆ្ងាយពីផ្ទះ។ ដើម្បីការពារសុខភាពរាងកាយក្នុងអំឡុងពេលនេះលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០៤ ខែមេសានេះ ដោយលោកវេជ្ជបណ្ឌិតបានណែនាំពីការសង្គ្រោះបឋមក្នុងករណីមនុស្សថប់ខ្យល់ពេលក្ដៅខ្លាំង។ បន្ថែមពីនេះលោកណែនាំថា ក្នុងអំឡុងរដូវក្ដៅនេះ ត្រូវប្រើប្រាស់ឆ័ត្រ ពាក់អាវស្ដើងជិតសាច់។
Post Views: 26