en     km
en     km

រាជរដ្ឋាភិបាលស្នើឱ្យយកចិត្តទុកកីឡាករប្រកួតតំណាងជាតិដែលរងពិការភាពឱ្យដូចកងទ័ព

Share

រាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកកីឡាការិនី កីឡាករ ដែលប្រកួតតំណាងឱ្យជាតិ ហើយទទួលរងពិការភាព ឱ្យដូចជាកងទ័ព ព្រោះកីឡាករបានលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត ចូលរួមប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិ។

ការស្នើរបស់សម្ដេច ខណៈចូលរួមពិសាអាហារសាមគ្គីជាមួយកីឡាករជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ សម្ដេច បញ្ជាក់ថា ទាំងក្រសួងអប់រំ គណកម្មាធិការជាតិអូឡាំពិក ព្រមទាំងស្ថាប័នពាក់ព័ន្ធ គួរគិតគូរពីគោលនយោបាយសម្រាប់កីឡាករដូចគ្នា ស្របពេលដែលកងទ័ពនគរបាលមានប្រតិបត្តិការ ហើយពលី ឬក៏របួសពិការ សុទ្ធតែត្រូវមានប្រាក់របប។

ផ្អែកតាម CAMBODIA 2023 សម្ដេចបានបញ្ជាក់បន្ថែមថា អនុសាសន៍នេះដើម្បីផ្តល់ភាពជឿជាក់ដល់កីឡាករ កីឡាការិនី ក្នុងការឈានឡើងទៅរកភាពខ្លាំងរបស់ខ្លួនក្នុងក្របខណ្ឌជាតិ។
យ៉ាងណានៅសល់តែ៣១ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតកីឡាSEA GAME នឹងឈានមកដល់ ពោលគឺនៅថ្ងៃទី ៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ក្រោយរងចាំ៦៤ឆ្នាំ៕

Share

ព័ត៌មានទាក់ទង

Image