en     km
en     km

(បទសម្ភាស) កញ្ញា សុវណ្ណ ស្រីពេជ្រ៖ មានលក្ខខណ្ឌមួយចំនួនមិនទាន់បានលើកទឹកចិត្តឱ្យស្ត្រីប្រឡូកក្នុងវិស័យសារព័ត៌មាននៅឡើយ

Share

ទិវាសេរីភាពសារព័ត៌មានខួបទី៣០ នៅឆ្នាំ២០២៣នេះ ត្រូវបានធ្វើឡើងរួមគ្នាពីស្ថាប័នពាក់ព័ន្ធជាង១០ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ២០០នាក់ រួមមាន អ្នកសារព័ត៌មាន តំណាងអង្គការសង្គមស៊ីវិល យុវជន ព្រមទាំងភាគី ពាក់ព័ន្ធផ្សេងទៀត។ ចំណែកប្រធានបទឆ្នាំនេះ គឺ“ការកំណត់អនាគតនៃសិទ្ធិ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត”។
កញ្ញា សុវណ្ណ ស្រីពេជ្រ អ្នករាយការណ៍ព័ត៌មានស្ត្រីនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា និងជាវាគ្មិនស្រ្តីវ័យក្មេងមួយរូបក្នុងកម្មវិធីនេះ បានផ្តល់បទសម្ភាសដល់វិទ្យុស្ត្រីថា ទម្រាំសម្រេចបានអាជីពជាអ្នកសារព័ត៌មាន គឺកញ្ញាបានព្យាយាមជម្នះជាមួយនឹងការហាមឃាត់របស់គ្រួសារ។ ស្រ្តីអ្នកសារព័ត៌មានរូបនេះ ក៏បានកត់សម្គាល់ឃើញមាននូវលក្ខខណ្ឌមួយចំនួន ដែលមិនទាន់លើកទឹកចិត្តឱ្យស្ត្រីប្រឡូកក្នុងវិស័យសារព័ត៌មាននេះនៅឡើយ។
ដើម្បីលម្អិត សូមនាង កញ្ញា លោក លោកស្រីស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយ កញ្ញា សុវណ្ណ ស្រីពេជ្រ អ្នករាយការណ៍ព័ត៌មាននៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ដូចតទៅ!

Share

Image
Image
Image