en     km
en     km

បទសម្ភាសន៍៖ អំពីដំណោះស្រាយអ្នកមិនបានសំបុត្រចូលរួមទស្សនាការប្រកួតបាល់ និងបញ្ហាគាំងapp កក់សំបុត្រ

Share

អ្នកដែលចង់ទស្សនាបាល់ទាត់វគ្គបើកឆាកស៊ីហ្គេម តែមិនទាន់មានសំបុត្រចូលទស្សនា អាចទស្សនាតាមរយៈឡាន LED ដែលនិងផ្សាយព្រឹត្តិការណ៍បាល់ទាត់នៅបរិវេណស្ដាតអូឡាំពិកបាន ដោយអ្នករៀបចំមិនអនុញ្ញាតឱ្យផ្លោះរបងចូលផ្ដេសផ្ដាសដូចមុនទៀតឡើយ។ នេះបើតាមការបញ្ជាក់ពីលោក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) ។ លោក វ៉ាត់ ចំរើន សុំការយោគយល់ដល់មហាជនដែលចង់ចូលរួមទស្សនាការប្រកួតដោយផ្ទាល់តែមិនបានទទួលសំបុត្រ។ លោកថាចំនួនកៅអីទស្សនាមានចំនួនកំណត់ ដោយមិនអាចឱ្យលើសពី ២៥០០០នាក់ ទៅ៣០០០០នាក់បានឡើយ។ យ៉ាងណាចំពោះការកក់សំបុត្រតាម APPក៏ដូចគ្នា ដោយសារការកក់សំបុត្រពេញ ទើបមិនអាចបើកឱ្យបន្ដកក់បានទៀត។ប្រការនេះ បណ្តាលឱ្យ app គាំង ដូចការលើកឡើងរបស់មហាជនមែន។
តទៅនេះសូមស្តាប់កិច្ចសម្ភាសន៍លោក វ៉ាត់ ចំរើន ដែលពន្យល់ពីបញ្ហាទាំងនេះ តាមរយៈការចោទសួរពីលោក ឡាក់ ច័ន្ទតារា អ្នកសារព័ត៌មានវិទ្យុស្ដ្រីដូចតទៅ។

Share

Image
Image
Image