ភ្នំពេញ៖ អ្នកនយោបាយនិងអ្នកវិភាគនៅកម្ពុជាតែងលើកឡើងថា បើសិនជាសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនយោបាយ គឺត្រូវហ៊ានប្រឈមមុខនឹងរឿងបីយ៉ាងទី១ជាប់គុក ទី២រត់ចោលស្រុក និងទី៣ស្លាប់។ ការលើកឡើងនេះហាក់ដូចជាសមគួរដែរ ត្បិតអ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ក្នុងពន្ធនាគារ បាននិយាយថា ក្នុងនាមជាភរិយារបស់អ្នកនយោបាយអ្នកស្រីបានត្រៀមចិត្តទុកជាមុនថា ជីវិតគ្រួសារអាចជួបរឿងព្រាត់បែកបាក់។ តែអ្នកស្រីថាត្រូវរឹងមាំប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងដើម្បីសង្គមមានយុត្តិធម៌។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កម្រងជីវិតពិតដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ!…..
Post Views: 83