en     km
en     km

នាយករដ្ឋមន្រ្តីអំពាវនាវឱ្យធ្វើដំណើរដោយរថយន្តរួមគ្នាជំរុញបន្ថយការកកស្ទះពេលប្រកួតកីឡាស៊ីហ្គេម

Share

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣​ម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្តល់អនុសាសន៍និងសំណូមពរមួយចំនួន ដោយក្នុងនោះសម្តេចអំពាវនាវដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅភ្នំពេញប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះអំឡុងពេលប្រកួតកីឡា SEA Games-ASEAN Para Games  ឆ្នាំ២០២៣។

សម្តេចថ្លែងក្នុងពេលជួបជាមួយកីឡាករ កីឡាការិនី។

ជុំវិញវិធានការបញ្ចៀសការកកស្ទះចរាចរណ៍អំឡុងពេលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ រដ្ឋាភិបាលបានសម្រេចឱ្យសាលារៀនមួយចំនួនផ្អាកការបង្រៀនមួយរយៈពេលខ្លី ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ នេះប្រព្រឹត្តិទៅទទួលបានជោគជ័យ។

ខណៈដែលព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games  ឆ្នាំ២០២៣ នឹងចូលមកដល់នៅរយៈពេលមួយខែទៀតនោះ សម្តេច ហ៊ុន សែន តាមរយៈជំនួបជាមួយកីឡាករ កីឡាការិនីនេះ សម្តេចបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។

មួយទៀតដែរ សម្តេចសូមឱ្យសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី៕

Share

Image
Image
Image