en     km
en     km

ស្វែងយល់ពីការខ្វះឈាមក្នុងអំឡុងពេលមានផ្ទៃពោះ

Share

នៅតៃវ៉ាន់ស្ត្រីមានផ្ទៃពោះ ១០% ទៅ ២០% គឺរកឃើញថា មានខ្វះឈាមនៅក្នុងរយៈពេលពិនិត្យផ្ទៃពោះលើកដំបូង។ ចំណែកនៅពេលសម្រាលវិញគឺមានទៅដល់ ៣០% ទៅ ៤០% ។
បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះរបស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញថា ការខ្វះឈាមនៅក្នុងអំឡុងពេលមានផ្ទៃពោះ ជាមូលហេតុអាចនឹងបណ្តាលឲ្យទារកតូចពេក ឬកើតមិនគ្រប់ខែ ហើយទារកក្នុងផ្ទៃអាចបាត់បង់ជីវិត ឬលូតលាស់យឺត។
ជាងនេះបញ្ហាខ្វះឈាម ក៏ជាហេតុធ្វើឱ្យទារកមានបញ្ហាបញ្ញាស្មារតីមិនគ្រប់គ្រាន់ផងដែរ។ ចំណែកម្តាយក៏អាចកើនឡើងនូវបញ្ហាបេះដូងនិងសួតផងដែរ ដែលបញ្ហាទាំងនោះបណ្តាលឲ្យស្រ្តីមានផ្ទៃពោះមានអាការៈ វិលមុខ សន្លប់ របួសមិនងាយជាសះ ស្បូនមិនប្រក្រតី និងពិបាកនៅក្នុងការសម្រាល។
លើសពីនេះទៅទៀត ស្រ្តីអាចកើតចេញជាបញ្ហាបាក់ទឹកចិត្ត បាក់ស្មារតីក្រោយសម្រាល ហើយបញ្ហាខ្វះឈាមនេះនឹងកាន់តែគ្រោះថ្នាក់ថែមទៀតចំពោះស្រ្តីមានផ្ទៃពោះ ករណីមានការហូរឈាមច្រើននៅក្រោយពេលសម្រាលគភ៌។ ដូច្នេះចំពោះស្រ្តីមានផ្ទៃពោះនិងអ្នកមើលថែត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែលបានបង្ហាញថា កំឡុងពេលស្រ្តីមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ចំពោះការតម្រូវឱ្យមានសារធាតុដែកកើនឡើង ពោលគឺស្រ្តីគួរស្រូបយកសារធាតុដែក ១៥mg/ ថ្ងៃ នៅត្រីមាសទី១ ទី២ និងដល់ត្រីមាស ទី៣ អំឡុងពេលពពោះ។
ដោយឡែកពេលបំបៅទឹកដោះកូនវិញ ម្តាយគួរបន្ថែមជាតិដែកដល់ ៤៥mg/ថ្ងៃ និងអាស៊ីតហ្វូលិក ០.៦mg ជារៀងរាល់ថ្ងៃ ដើម្បីបង្ការការខ្វះឈាម។ ការបន្ថែមសារធាតុដែកមានគុណប្រយោជន៍ក្រៅតែពីផ្គត់ផ្គង់តម្រូវការរបស់ស្រ្តីមានផ្ទៃពោះផ្ទាល់និងគភ៌ សារធាតុដែកជាច្រើននោះនឹងស្តុកទុកនៅក្នុងរាងកាយទារក ដើម្បីផ្គត់ផ្គង់ឲ្យទារកប្រើប្រាស់ក្រោយចាប់កំណើត៦ខែ។ ចំណែកឯ ការខ្វះសារធាតុដែកក្នុងកំឡុងពេលមានផ្ទៃពោះនឹងបង្កផលប៉ះពាល់មិនល្អ ចំពោះខួរក្បាលនិងស្ថានភាពស្មារតីរបស់ទារក។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

យ៉ាងណាមិញ បើសិនលទ្ឋភាពពិនិត្យឈាមឃើញថា ខ្វះឈាម គឺស្រ្តីត្រូវប៉ូវបន្ថែមនូវសារធាតុជាតិដែក។ ករណីមិនបានប្រសើរ ស្រ្តីគួរត្រូវទៅព្យាបាលជាមួយពេទ្យជំនាញ។ មួយទៀតដែរ បើសិនជាស្រ្តីមានផ្ទៃពោះមិនអាចទទួលទានថ្នាំសារធាតុដែកបាន ស្រ្តីអាចស្វែងយល់អំពីការចាក់សារធាតុដែកចូលទៅសរសៃឈាម។
ដោយឡែក បើសិនជាស្រ្តីដែលមានបញ្ហាខ្វះឈាមធ្ងន់ធ្ងរ នោះនឹងអាចឲ្យទារកក្នុងផ្ទៃខ្វះអុកស៊ីសែន ដែលជាហេតុបណ្តាលឲ្យទារកមានបញ្ហាទឹកភ្លោះតិចពេក ហើយបើធ្ងន់ធ្ងរអាចបណ្ដាលឲ្យទារកស្លាប់បាន។ ដូច្នេះសូមណែនាំឲ្យបញ្ចូលឈាមជាបន្ទាន់ក្នុងអំឡុងពេលមានផ្ទៃពោះឬក្រោយសម្រាលកូនរួច គឺត្រូវតាមដានអំពីស្ថានភាពខ្វះឈាមនឹងព្យាបាល រហូតដល់ការសម្រាលរួចពី ៦ទៅ១២សប្ដាហ៍។

ចំពោះការការពារកុំឱ្យខ្វះឈាមអំឡុងពេលមានផ្ទៃពោះ សៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះបានបង្ហាញតិចនិកមួយចំនួនដូចជា៖
ទី១ មុនពេលមានផ្ទៃពោះស្រ្តីត្រូវបំប៉នអាស៊ីតហ្វូលិច គឺក្នុងមួយថ្ងៃស្រ្តីត្រូវស្រូបយកអាស៊ីតផួរិក ៤០០μg។ ស្រ្តីដែលមានគម្រោងចង់មានផ្ទៃពោះ អាចចាប់ផ្តើមបំប៉នអាស៊ីតហ្វូលិចមុនទម្ងន់៣ខែផងដែរ។
ទី២ ទទួលទានអាហារដែលមានជាតិដែក ១៥mgជារៀងរាលថ្ងៃនិងត្រូវបរិភោគអាហារសម្បូរវីតាមីនC ក្រោយទទួលទានអាហារ ២ ម៉ោងដើម្បីជួយក្នុងការស្រូបយកសារធាតុដែក។ ចំណែកឯអាហារដែលមានជាតិដែកទាំងនោះមានដូចជា ថ្លើម សារាយ ត្រី ស៊ុតក្រហម សាច់ក្រហម ប្រភេទគ្រាប់ធញ្ញាជាតិសុទ្ធ និងបន្លែបៃតង។
ទី៣គឺ វីតាមីន B12 ៖ ជារៀងរាល់ថ្ងៃស្រ្តីគួរស្រូបយកវីតាមីន B12 ឱ្យបាន ២.៤μg និងសម្រាប់បុគ្កលដែលហូបបួស ណែនាំឱ្យធ្វើតាមការបង្ហាញរបស់គ្រូពេទ្យដើម្បីទទួលយកថ្នាំបំប៉នវីតាមីន B12នេះ ។
ជាចុងក្រោយ វីតាមីនដែលមិនអាចខ្វះបាន៖ គ្រប់ពេលដែលទទួលទានអាហារត្រូវចាប់អារម្មណ៍លើការបរិភោគអាហារដែលមានប្រូតេអ៊ីន ទើបអាចផ្គត់ផ្គង់ធនធានដែលបង្កើតឈាមគ្រប់គ្រាន់៕

 

Share

Image
Image
Image