en     km
en     km

ស្រ្តីគួរយល់ដឹងពីការធ្វើតេស្តកោសិកាមហារីកមាត់ស្បូន

Share

ការធ្វើតេស្តកោសិកាមហារីកមាត់ស្បូន អាចរកឃើញការប្រែប្រួលរូបរាងកោសិកាមុនក្លាយទៅជាមហារីកមាត់ស្បូន (Precancerous lesions)។
ប្រសិនបើស្រ្តីធ្វើតេស្តកោសិកាមហារីកមាត់ស្បូន បានប្រទះឃើញកោសិកាប្រែប្រួលរូបរាងមុនក្លាយទៅជាមហារីកមាត់ស្បូន ស្រ្តីអាចព្យាបាលទប់ស្កាត់ការវិវឌ្ឈន៍កោសិកាដែលប្រែប្រួលរូបរាងនោះ កុំឱ្យក្លាយជាមហារីកនាពេលក្រោយ។ នេះបានសបញ្ជាក់ថា ការធ្វើតេស្តកោសិកាមហារីកមាត់ស្បូនពិតជាមានសារៈសំខាន់ណាស់ចំពោះស្រ្តី ដើម្បីព្យាបាលបានទាន់ពេល និងពន្យារអាយុជីវិតរបស់ស្រ្តីបានផងដែរ។
ស្រ្តីគ្រប់រូបនិងអនាគតអ្នកម្តាយទាំងឡាយគួរចងចាំថា ត្រូវទៅទទួលការធ្វើតេស្តមហារីកមាត់ស្បូននៅមន្ទីរពេទ្យ និងសម្ភពនានា ក្រោយពីទឹករង៉ៃ សំបោរ ឬឈាម ដែលធ្លាក់តាមទ្វារមាសក្រោយសម្រាលបុត្ររួច។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តើអ្នកណាគួរធ្វើការធ្វើតេស្តកោសិកាមហារីកមាត់ស្បូន?
បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនភាគច្រើនភាគច្រើនគឺបណ្តាលមកពីការឆ្លងមេរោគ Human Papillomavirus(HPV) តាមការរួមភេទ និងស្រ្តីដែលធ្លាប់រួមភេទសុទ្ឋតែអាចនឹងឆ្លងជំងឺមហារីកមាត់ស្បូន។ ហេតុដូច្នេះ សូមផ្តល់យោបល់អោយស្ត្រីដែលមានអាយុពី៣០ឆ្នាំឡើងទៅទទួលការធ្វើតេស្តពិនិត្យកោសិកាមហារីកមាត់ស្បូន៣ឆ្នាំម្តង។
បន្ថែមពីនេះ ឯកសារបង្ហាញថា ក្នុងចំណោមស្ត្រីដែលទទួលការធ្វើតេស្តពិនិត្យ៧០នាក់ គឺរកឃើញម្នាក់មានការប្រែប្រួលរូបរាងកោសិកា មុខក្លាយជាមហារីកមាត់ស្បូន ឬជាករណីមហារីកមាត់ស្បូនតែម្តង។

តាមការបង្ហាញពីសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែល៖ ចំពោះដំណើរការពិនិត្យធ្វើតេស្តកោសិកាមហារីមាត់ស្ងួនមានភាពងាយស្រួល ភាគច្រើនមិនមានអារម្មណ៍ឈឺនោះឡើយ។ ដំណើរការយកសំណាកគឺយកប្រដាប់ពង្រីកដាក់ចូលទៅក្នុងរន្ធទ្វារមាស រួចយកឈើត្បាល់តូចឬច្រាសតូចកោសយកកោសិកាដែលរបកធ្លាក់ចុះនៅមាត់ស្បូននោះ ពាសលើកញ្ចប់ដែលត្រូវពិនិត្យដោយមីក្រូទស្សន៍ ក្រោយពីបំពាក់ពណ៍គឺអាចមើលតាមមីក្រូទស្សន៍ថាមានកោសិកាសង្ស័យថាមានមហារីកឬអត់។

យ៉ាងណាមិញចំពោះស្រ្តីដែលមានបំណងធ្វើតេស្តមហារីកមាត់ស្បូន ត្រូវប្រុងប្រយ័ត្នសកម្មភាពមួយចំនួនមុននឹងធ្វើតេស្តដូចជា៖ កុំលាងសម្អាតទ្វារមាស ជៀសវាងងូតទឹកក្នុងអាងត្រាំទឹក និងកុំដាក់ថ្នាំសុល។ ម្យ៉ាងទៀត មុនការធ្វើតេស្តមួយយប់សូមកុំរួមភេទ និងជៀសពីថ្ងៃមករដូវ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តើគួរធ្វើយ៉ាងណាប្រសិនបើលទ្ធផលធ្វើតេស្តមហារីកមាត់ស្បូនមិនប្រក្រតី?
លទ្ធផលពិនិត្យកោសិកាមហារីកមាត់ស្បូនមិនប្រក្រតីមិនមានន័យថា មានជំងឺមហារីក ស្រ្តីត្រូវអញ្ជើញវេជ្ជបណ្ឌិតអោយធ្វើការស្គ្រីបសាច់និងពិនិត្យផ្នែកខាងក្នុងនៃយោនី(Colposcopy)ជាដាច់ខាត ដើម្បីបញ្ជាក់ថាមានការប្រែប្រួលរូបរាងកោសិកា មុនក្លាយទៅជាមហារីមាត់ស្បូនឬកើតមហារីកមាត់ស្បូន។ នេះយោងតាមការបង្ហាញពីសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ។
សូមក្រើនរំលឹកផងដែរថា ការធ្វើតេស្តពិនិត្យមួយណាក៏ដោយក៏មានករណីអវិជ្ជមានក្លែងក្លាយ(false negative) កើតឡើងដែរ ដូច្នេះទោះបីជាការធ្វើតេស្តពិនិត្យកោសិកាមហារីកមានលទ្ធផលប្រក្រតី ត្រូវតែធ្វើតេស្តនេះរៀងរាល់៣ឆ្នាំម្តងហើយប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយ ស្រ្តីតែត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស៕

Share

Image
Image
Image