en     km
en     km

ស្វែងយល់ពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលនិងវិធានការបង្ការសម្រាប់ស្រ្តីមានផ្ទៃពោះ

Share

ក្រោយពីទារកចាប់កំណើត មានម្តាយមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្តនិងមានស្មារតីមិននឹងនរ ហើយអាការៈបែរនេះភាគច្រើននឹងបាត់ទៅវិញនៅប៉ុន្មានថ្ងៃបន្ទាប់មក។ យ៉ាងណាមិញ មានករណីមួយចំនួនតូចដែលធ្វើឱ្យម្តាយបែរជាមានស្ថានភាពធ្ងន់ធ្ងរទៅវិញ នឹងត្រូវការព្យាបាលពីអ្នកជំនាញ ។

ជំងឺបាក់ទឹកចិត្តក្រោយសម្រាល គឺជាបញ្ហាផ្លូវចិត្តក្រោយពេលសម្រាល ចំពោះស្រ្តីដែលទើបតែសម្រាលគក៌។ បច្ចុប្បន្នគឹមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ប៉ុន្តែជំងឺនេះអាចទាក់ទងនឹងកត្តារាងកាយ ផ្លូវចិត្ត និងសង្គម។
ជាឧទាហរណ៍ក្នុងអំឡុងពេលជិតគ្រប់ខែ ស្រ្តីមានផ្ទៃពោះមានសម្ពាធក្នុងការរស់នៅខ្លាំង ការចំណាយកម្លាំងក្នុងពេលសម្រាល និងបន្សល់ទុកនូវរបួសផ្លូវកាយនិងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ក្រោយសម្រាលកូនរួច ម្តាយត្រូវទទួលបន្ទុកមើលថែទាំលើទារកទើបនឹងកើត នឿយហត់នឹងការចិញ្ចឹមកូន ការសម្របសម្រួលទំនាក់ទំនងរវាងបុគ្គល ឬការផ្លាស់ប្តូររូបរាងកាយដែលបណ្តាលមកពីការមានគភ៌។ល។ ទាំងនេះសុទ្ធតែជាមូលហេតុនៃជំងឺបាក់ទឹកចិត្តនេះ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តើស្ត្រីអាចដឹងថាខ្លួនឯងមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលដោយដូចម្តេច?
តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ បានបង្ហាញរបៀបវាយតម្លៃមួយចំនួនដូចជា អ្នកម្តាយឧស្សាហ៍មានអារម្មណ៍មិនសប្បាយចិត្ត ស្រពាប់ស្រពោន ឬមានអារម្មណ៍រំខាន និងគ្មានក្តីសង្ឃឹមនៅថ្ងៃអនាគត។ បន្ថែមពីនេះ មួយខែកន្លងមក ឧស្សាហ៍ហាក់គ្មានអារម្មណ៍ថា គ្មានចំណូលចិត្តលើរឿងរ៉ាវ ឬវត្ថុនានា និងគ្មានអារម្មណ៍រីករាយក្នុងការធ្វើអ្វីមួយ។
បើស្រ្តីមានស្ថានភាពទាំងនេះ គួរទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតផ្នែកផ្លូវចិត្ត ដើម្បីទទួលការពិនិត្យវិនិច្ឆ័យនិងផ្តល់ជំនួយផ្នែកឱសថអោយបានសមស្របតាមកាលៈទេសៈ ដើម្បីជៀសវាងការរងរបួសបែបណាមួយ។

តើធ្វើដូចម្តេចដើម្បីឆ្លើយតបនឹងអារម្មណ៍មិនសប្បាយចិត្តឬជំងឺបាក់ទឹកចិត្តក្រោយសម្រាល?

 

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

វិធីសាស្រ្តទី១គឺ សម្របសម្រួលរបៀបរស់នៅដោយខ្លួនឯង ស្វែងរកជំនួយនិងការគាំទ្រ៖
អារម្មណ៍មិនសប្បាយចិត្តក្រោយសម្រាល(Postpartum blues) ជាធម្មតាកើតឡើងក្រោយពេលសម្រាលរួច ៣ទៅ៤ថ្ងៃនៅថ្ងៃទី៥ អារម្មណ៍នេះនឹងឈានឡើងគួរអោយកត់សំគាល់៖ ជាធម្មតាវានឹងបាត់ទៅវិញ ក្រោយសម្រាលរួច២សប្តាហ៍។
ករណីបុគ្គលភាគច្រើនត្រូវការមើលថែទាំ និងគាំទ្រឱ្យបានច្រើនពីអ្នកផ្ទះ និងមិត្តភក្តិ នោះនឹងអាចត្រលប់មកដូចដើមវិញ។ សូមផ្តល់យោបល់ឲ្យអ្ននម្តាយថ្មីថ្មោងថានៅពេលដែលមើលថែទាំទារកដែលទើបនឹងកើត អាចឆ្លៀតពេលដែលទារកគេង ឆ្លៀតអោយខ្លួនឯងបានសម្រាកឲ្យបានច្រើន កុំំធ្លាក់ចូលក្នុងស្ថានភាពនឿយហត់់ជ្រុលឬុ គេងមិនគ្រប់គ្រាន់។
ចែកការងារសម្អាតផ្ទះនិងការងារប្រើកម្លាំងផ្សេងៗកាន់តែច្រើនកាន់តែល្អ ឲ្យទៅអ្ននផ្ទះទទួលបន្ទុកនិងកាត់បន្ថយការងារទាំងនេះ សម្រាប់អ្ននម៉ាក់ដែលទើបសម្រាលរួច ផ្តល់ឱកាសអោយខ្លួនឯងដកដង្ហើមសម្រាកខ្លះ ស្របគ្នានោះដែរសូមនិយាយពីអារម្មណ៍របស់់ខ្លួនចេញមកឲ្យយអ្ននផ្ទះនិងសាច់ញាត្តិមិត្តភក្តីតាមសមគួរ ហើយក៏ អាចស្វែងរកជំំនួយឬរកអ្នកម៉ាក់ដែលទើបនឹងសម្រាលរួចដទៃទៀតដើម្បីចែករំលែកបទពិសោធន៍និងអារម្មណ៍៍របស់់ខ្លួនទៅវិញទៅមក។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

វិធីសាស្រ្តទី២គឺ ស្វែងរកធនធានព្យាបាលនិងសុខភាពផ្លូវចិត្ត៖
ប្រសិនបើអាការៈមិនសប្បាយចិត្តក្រោយពេលសម្រាលរួចនៅតែបន្តលើសពី២សប្តាហ៍ឡើងទៅ សូមប្រញាប់ទៅស្វែងរកជំនួយ។
អាចស្វែងរកជំំនួយពីមន្ទីរពេទ្យយផ្នែកសម្ភព ឬផ្នែកផ្លូវចិត្ត ឬអាចទំនាក់់ទំនងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តសហគមន៍នៃមណ្ឌលសុខភាពរដ្ឋគ្រប់ទីកន្លែងដើម្បីស្វែងរកធនធានសេវាកម្មពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត។
ចំំពោះការព្យាបាលជំងឺបាក់ទឺកចិត្តក្រោយសម្រាល(Postpartum depression) ជាធម្មតាពិនិត្យវិនិច្ឆ័យនិងព្យាបាលកាន់តែឆាប់ កាន់តែងាយស្រួលព្យាបាលឱ្យជាសះស្បើយ ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

វិធីសាស្រ្តទី៣ ទទួលការពិនិត្យព្យាបាលឱ្យសកម្ម ជៀសវាងជំងឺកាន់តែធ្ងន់ធ្ងរ៖
ប្រសិនបើស្រ្តីកើតមានជំងឺវិកលចរិកធ្ងន់ធ្ងរក្រោយពីសម្រាលរួច (Postpartum psychosis) ស្រ្តីដែលមានស្ថានភាពដូចជា ក្រៅពីមានអារម្មណ៍មិននឹងនរ យំស្រែក អាកប្បកិរិយានិងចរិកប្រែប្រួល អាចនឹងកើតមានបាតុភូតរវើយរវាយ ឬស្រមើស្រមៃ អាចប្រឈមនឹងការធ្វើបាបទារក ធ្វើបាបរាងការខ្លួនឯង នឹងសម្លាប់ខ្លួនឯងជាដើម។ ហេតុដូច្នេះ ត្រូវទទួលការពិនិត្យព្យាបាលឱ្យបានយ៉ាងសកម្មជាដាច់ខាត ដើម្បីជៀសវាងរឿងអកុសលកើតឡើង។

ជាចុងបញ្ចប់នៃអត្ថបទ សៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ បានរំលឹកបន្ថែមដល់គ្រួសារនៃស្រ្តីសម្រាលគក៌ ដូចជា ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល អាចមើលរំលងនឹងកើតឡើងដោយមិនដឹងខ្លួនចំពោះស្រ្តីជាអ្នកម្តាយ ហេតុដូចច្នេះ អ្នកផ្ទះទាំងអស់អាចឆ្លងកាត់តាមការសន្ទនានិយាយលេងធម្មតាខ្លះៗ ត្រង់ត្រាប់ស្តាប់ កំដរនិងគាំទ្រ អាចអោយអ្ននម៉ាក់ដែលសម្រាលរួច ទាំងអស់អាចបង្ហាញពីការគិតនិងអារម្មណ៍ផ្ទាល់់ខ្លួនដោយសេរីព្រមទាំងអាចបញ្ចេញអារម្មណ៍ទាំងនេះចេញមកក្រៅ។

ស្របជាមួយគ្នានេះនៅពេលដែលអ្ននម៉ាក់មើលថែទាំទារកទើបនឹងកើតក្រោយពេលសម្រាល ត្រូវប្រើប្រាស់កម្លាំងច្រើនគួរសម ហើយឧស្សាហ៍គេងមិនគ្រប់គ្រាន់។ ដូច្នេះ អ្នកផ្ទះគួរជួយចែករំលែកការងារមើលថែទាំទារកទើបនឹងកើតនិងការងារផ្ទះ ជួយកាត់បន្ថយបន្ទុក របស់អ្នកម៉ាក់ក្រោយពេលសម្រាល។ នាពេលធម្មតាសូមយកចិត្តទុកដាក់លើពួកគាត់ ប្រសិនបើប្រទះឃើញថាមានបាតុភូតបាក់ទឹកចិត្តក្រោយសម្រាល ហើយមិនបានធូរស្បើយទោះរយៈពេលកន្លងផុតទៅយូរ ឬស្ថានភាពរិតតែធ្ងន់ធ្ងរ ត្រូវប្រញាប់ស្វែងរកជំំនួយព្យាបាលជាបន្ទាន់៕

 

Share

Image
Image
Image